Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យ​ឆេះ​រថយន្ត​ទំនើប​អស់បី​គ្រឿង ​នៅ​ខេត្ត​ព្រះសីហនុ

spot_img

​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា មាន​អគ្គីភ័យ​ផ្ទុះ​ឆេះ​ម៉ាស៊ីនភ្លើង​មួយ​កើតឡើង ដែល​បណ្តាល​ឲ្យ​រាល​ឆេះ​រថយន្ត​ទំនើប​អស់ ៣​គ្រឿង ដែល​ចត​នៅមុខ​សណ្ឋាគារ​មួយ​នៅ​ខេត្ត​ព្រះសីហនុ​។​

​កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា អគ្គីភ័យ​ខាង​លើ​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៦ ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង ២៣​យប់ នៅ​សណ្ឋាគារ​ហូ​លីដេ វីឡា តាម​បណ្តោយ​ផ្លូវ ៥០២ ស្ថិតក្នុង​ក្រុម​១៥ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ របាយការណ៍ របស់​នគរបាល ឲ្យដឹងថា អគ្គិភ័យ​នេះ បាន​បណ្ដាល​ឲ្យ​ឆេះ​ខូចខាត​សម្ភារៈ​មួយចំនួន​រួមមាន​៖ រថយន្ត​ចំនួន ៣​គ្រឿង គឺ​មាន​ម៉ាក TUNTRA , LUXES និង Ford​។ ឆេះ​ម៉ាស៊ីនភ្លើង ១​គ្រឿង​។ ទូ​រ ATM ធនាគារ ANZ ១​គ្រឿង​។ ឆេះ​ដំបូល​ហាង​ផ្សារ​ទំនើប​អស់​មួយ​ចំហៀង និង​ឆេះ​សម្ភារៈ​មួយចំនួន​ទៀត​។​

​សមត្ថកិច្ច​នគរបាល ខេត្ត​ព្រះសីហនុ បានឲ្យ​ដឹង​ដែរថា សម្មភាព​ចុះ​ជួយ​សង្គ្រោះ​ពន្លត់​អគ្គិភ័យ​ខាងលើនេះ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ និង កងរាជអាវុធហត្ថ​ខេត្ត​នេះ បាន​ចេញ​អន្តរាគមន៍ បាញ់​ទឹក​ពន្លត់​ភ្លើង​រលត់​ទាំងស្រុង ដោយ ប្រើប្រាស់​រថយន្ត​ចំនួន ៣​គ្រឿង គឺ រថយន្ត​ពន្លត់​អគ្គីភ័យ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ២​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ៦​ឡាន និង រថយន្ត​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​១​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ២​ឡាន​។​

​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ បាន​អះអាង​ថា អគ្គិភ័យ​នេះ​បណ្ដាលមកពី​ឆេះ​ម៉ាស៊ីនភ្លើង នៅមុខ​សណ្ឋាគារ ហូ​លីដេ វីឡា ក្នុងពេល​ដែល​ភ្លើង​រដ្ឋ​បាន​ដាច់ ហើយ​ខាង​សណ្ឋាគារ បាន​បញ្ឆេះ​ម៉ាស៊ីនភ្លើង ដើម្បី​ប្រើប្រាស់ ហើយ​ទំនងជា​អ្នកគ្រប់គ្រង​ម៉ាស៊ីនភ្លើង មិន​បាន​ឃ្លាំ​មើល​ឲ្យបាន​ដិតដល់ ទើប​បណ្តាល​ឲ្យ​ម៉ាស៊ីនភ្លើង​ឡើង​កំដៅ​ខ្លាំង ហើយ​ឆាបឆេះ​ពី​ដុង​ប្រេង ដែល​នៅ​ក្បែរ​នោះ ឆាបឆេះ​ឆ្លង​ដល់​រថយន្ត​ភ្ញៀវ ដែល​ចត​នៅក្បែរ​នោះ​អស់​ទាំងស្រុង​ចំនួន ៣​គ្រឿង​៕ ដែន សីមា​

 

spot_img
×