Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​ត្រូវ​ប្តី​មាន​សតិ​មិន​គ្រប់​កាប់ និង​កាំបិតផ្គាក់​ដាក់​ករ​ស្លាប់​ភ្លាមៗ​ក្នុង​ថ្លុកឈាម​

spot_img

​ខេត្តមណ្ឌលគិរី​ ៖ កម្លាំង​នគរបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ស្ត្រី​ម្នាក់​ត្រូវ​ប្តី ដែលមាន​សតិ​មិន​គ្រប់​យក​កាំបិតផ្គាក់​ស្ទើរ​ដាច់​ក ធ្លាក់​ចេញពី​លើ​ស្មា​ស្លាប់​ភ្លាមៗ ក្នុង​ថ្លុកឈាម​។ សមត្ថកិច្ច ឲ្យ​ដឹងថា ក្រោយមក​បុរស​ជា​ប្តី​មាន​សតិ​មិន​គ្រប់ ក៏បាន​សម្លាប់​ខ្លួនឯង​តាម​ក្រោយ ដោយ​បន្សល់​ទុក្ខ​កូនតូច​ចំនួន ៣​នាក់​រស់​គ្មាន​ទីពឹង​។ ហេតុការណ៍​ខាង​បាន​កើតឡើង​នៅវេលា​ម៉ោង ៩​ព្រឹក​ថ្ងៃទី​០៧​ខែមេសា​ឆ្នាំ​២០១៨​នៅ​ចំណុច​ក្រុម​ការ ស្ថិតក្នុង​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូ​រាំង ខេត្តមណ្ឌលគិរី​។​

​សមត្ថកិច្ច បានអោយដឹងថា ករណី​ខាងលើ​បង្កដោយ​ឈ្មោះ ង្រើ​ម វីន ភេទ​ប្រុស អាយុ​៤៣ ឆ្នាំ​ជនជាតិដើម​ភាគតិច​ព្នង ទីលំនៅ​បច្ចុប្បន្ន​ភូមិ ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ដោយ​បុរស​ជា​ប្តី​ខាងលើ បាន​ប្រើ​កាំបិតផ្គាក់​កាប់​ប្រពន្ធ ឈ្មោះ​ក្លើ​យ សុ​កេ អាយុ ៤០​ឆ្នាំ ត្រូវ​បំពង់ករ ១​កាំបិត និង​ត្រូវ​កញ្ចឹងករ ពីក្រោយ ១​កាំបិត ពេល​កំពុង​បេះ​ត្រួយ​ស្អំ បណ្តាលអោយ​ស្លាប់​នៅក្រោម​ដើម​ស្អំ​ជិត​ផ្ទះ​។​

​សមត្ថកិច្ច​នគរបាល បាន​ឲ្យ​ដឹង​ទៀតថា ក្រោយ​សំលាប់​ប្រពន្ធ​រួច​ជនសង្ស័យ បាន យក​កាំបិត​ចុង​ស្រួច​អារ​ករ​ធ្វើ​អត្ត​ឃា​ខ្លួនឯង ដាច់​បំពង់ករ​បណ្តាល​អោយស្លាប់​ទន្ទឹមគ្នា ជាមួយ​សាកសព​ប្រពន្ធ​នៅ​កន្លែងកើតហេតុ​តែម្តង ។ សមត្ថកិច្ច​បានអោយដឹង​ទៀតថា មូល​ហេតុដែល​ឈានដល់​ការសម្លាប់​ប្រពន្ធ​ខ្លួនឯង​បែបនេះ គឺ​ជនសង្ស័យ​ជា​ប្តី មាន​សតិ​មិនល្អ (​ឆ្កួត​រយៈពេល​៦​ខែ​មកហើយ​។​

​ករណីនេះ​កំលាំង​ជំនាញ បាន​ចុះ​ពិ​ត្យ​កន្លែងកើតហេតុ ស្រាវជ្រាវ​និង​សាកសួរ​សាក្សី ចប់សព្វគ្រប់​សន្និដ្ឋាន​ថា ៖ ឈ្មោះ ង្រើ​ម វីន ពិតជា​កាប់សំលាប់​ប្រពន្ធ រួច​ធ្វើអត្តឃាត​ខ្លួនឯង​ប្រាកដ​មែន និង​បានប្រគល់​សាកសព អោយ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ​៖ សមុទ្រ​ឈើ​

  

spot_img
×