Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៨ ខែមេសា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ ការងារ មិនត្រូវ​ធ្វើការ​ហួសកម្លាំង គួរ​គិតគូរ​ពី​សុខ​ភាពជា​ចម្បង ។ លុយកាក់ ល្អប្រសើរ អាច​ទិញ​បាន​របស់ខ្លួន​ស្រឡាញ់​ក្នុងតម្លៃ​សមរម្យ​។ មនោសញ្ចេតនា មានឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុ​បិ​ន្ត ៕

​ឆ្នាំឆ្លូវ ៖ ការងារ អាច​នឹងត្រូវ​ផ្លាស់ប្តូរ​ទីតាំង​ការងារ​ថ្មី ។ លុយកាក់ អាច​ចូលរួម​វិនិយោគ​ភាគហ៊ុន ព្រោះ​វា​ជា​ថ្ងៃ​យីអ៊ុន​ឡើង ។ លុយកាក់ អាច​ចូលរួម​វិនិយោគ​ភាគហ៊ុន ព្រោះ​ជា​ថ្ងៃ​យីអ៊ុន​ឡើង ។ មនោសញ្ចេតនា ត្រូវខិតខំ​ថែរក្សា​ចំណង​ស្នេហ៍​បច្ចុប្បន្ន​ឲ្យ​បាន​គង់វង្ស ។​

​ឆ្នាំខាល ៖ ការងារ ប្រយ័ត្ន​ធ្លាក់​ចូលក្នុង​អន្ទាក់​របស់​គូប្រជែង ។ លុយកាក់ ត្រូវ​គ្រប់គ្រង​លុយកាក់​ឲ្យ​បានល្អ បញ្ចៀស​ធ្លាក់​ក្នុង​សភាព​ក្ស័យធន ។ មនោសញ្ចេតនា មិន​ត្រូ​ប្រើ​សម្តី​ធ្ងន់​ដាក់​គូស្នេហ៍ ព្រោះ​ងាយ​នឹង​កើតមាន​ជម្លោះ ។​

​ឆ្នាំថោះ ៖ ការងារ ល្អប្រសើរ ពេញ​ចិត្តនឹង​កម្រិត​ប្រាក់ចំណូល ដែល​បាន​ពី​ការងារ ។ លុយកាក់ ទទួលបាន​ខ្ទង់​ចំណេញ​ពី​ការវិនិយោគ ។ មនោសញ្ចេតនា មានឱកាស​រកឃើញ​គូស្នេហ៍ ។​

​ឆ្នាំរោង ៖ ការងារ មានរឿង​រំខាន​ចិត្តច្រើន ប្រយ័ត្ន​មាន​អ្នក​លប​កាច់​ពីក្រោយ​ខ្នង ។ លុយកាក់ ថ្ងៃនេះ​សមស្រប​សម្រាប់​ការវិនិយោគ​ភាគហ៊ុន ។ មនោសញ្ចេតនា គួរ​មាន​ភាពក្លាហាន​ក្នុង​ការបង្ហាញ​មនោសញ្ចេតនា ឲ្យ​មនុស្ស​ដែល​អ្នក​ពេញចិត្ត​បានដឹង ។​

​ឆ្នាំម្សាញ់ ៖ ការងារ សម្រេចបាន​លទ្ធផល​ល្អ​ច្រើន ។ លុយកាក់ ធូរធារ , ទាក់ទាញ​បាន​អតិថិជន​ធំៗ​ជាច្រើន ។ មនោសញ្ចេតនា សប្បាយរីករាយ​សុភមង្គល ។

​ឆ្នាំមមី ៖ ការងារ ជា​ថ្ងៃ​ដ៏​ប្រពៃ​សម្រាប់​ការពង្រីក​ទំនាក់ទំនង​សង្គម មាន​ប្រយោជន៍​សម្រាប់​ការងារ​របស់​អ្នក ។ លុយកាក់ អាច​ទិញ​បាន​របស់​ល្អ​ជាមួយនឹង​តម្លៃថោក ។ មនោសញ្ចេតនា ប្រយ័ត្ន​មាន​ជន​ទី ៣ មក​បំបែកបំបាក់​ស្នេហា​អ្នក ។​

​ឆ្នាំមមែ ៖ ការងារ រីកចម្រើន គ្រប់យ៉ាង​ប្រព្រឹត្ត​ទៅដោយ​រលូន ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ពី​ការវិនិយោគ ។ មនោសញ្ចេតនា មិនត្រូវ​កំណាញ់​ពាក្យ​សរសើរ លើកទឹកចិត្ត​ដល់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​។

​ឆ្នាំវក ៖ ការងារ ត្រូវ​បង្កើន​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​រួម​ការងារ ដើម្បី​បង្កលក្ខណៈ​សម្រាប់​ខ្លួនឯង ឈានឡើង​ខ្ពស់ ។ លុយកាក់ ជា​ថ្ងៃ​ដ៏​សមស្រប​សម្រាប់​ការវិនិយោគ​រកស៊ី ។ មនោសញ្ចេតនា​ងាយ​កើតមាន​ការឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំរកា ៖ ការងារ គ្រប់យ៉ាង​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ ស្របតាម​ផែនការ ។ លុយកាក់ ជា​ថ្ងៃ​ដ៏​ល្អ​សម្រាប់​ការចរចា​បញ្ហា​ហិរញ្ញវត្ថុ ទារបំណុល ។ មនោសញ្ចេតនា ល្អប្រសើរ ផ្អែមល្ហែម ។​

​ឆ្នាំចរ ៖ ការងារ ត្រូវ​ខំប្រឹង​ជាងនេះទៀត ទើប​ត្រូវបាន​ថ្នាក់លើ​មើលឃើញ​ប្រគល់​ភារកិច្ច​សំខាន់ៗ​ឲ្យ​ធ្វើ ។ លុយកាក់ ស្ថានភាព​លុយកាក់​មិនល្អ , ចំណូល​បាន​តិចជាង​គម្រោង ។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី​កុំ​ឲ្យ​ប៉ះទង្គិច​ផ្លូវចិត្ត​គូស្នេហ៍ ។​

​ឆ្នាំកុរ ៖ ការងារ ទទួលបាន​ព័ត៌មាន​អំពី​ការប្តូរ​ទីតាំង​ការងារ ឬ​ត្រូវ​ទៅ​បេសកកម្ម​។ លុយកាក់ មិនបាន​ល្អ បាត់បង់​ឱកាស​រកប្រាក់​ជាច្រើន ។ មនោសញ្ចេតនា កុំ​ឲ្យ​សម្ពាធ​ការងារ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា​របស់​អ្នក និង​គូស្នេហ៍ ៕

spot_img
×