Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ច្បាស់ដូចថ្ងៃ! មានស្រ្តីចំណាស់​ម្នាក់ ពន្យល់​សប្តិ​ឲ្យ​ទៅ​ជីក​កំណប់​ក្បែរ​ដើម​ប្ញស្សី លុះ​ជីកឃើញ​ក្រឡ​១​មែន ស្រាប់​តែ​បើក​ឃ្វាំង ឃើញ​​ហើយ​​ស្ទើរ​​ដាច់​​ផ្ងារ…

spot_img

កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២១ សារព័ត៌មានថៃមួយ បានរាយការណ៍ឲ្យដឹងថា មានប្តីប្រពន្ធមួយនៅតំបន់ បានផៃ ឃុំផៃ ស្រុករតនាបុរី ខេត្តសុរិន្ទ បានរកឃើញក្រឡបុរាណអាយុកាលរាប់រយឆ្នាំមួយ ឡើងអស់អ្នកស្រុកភូមិ បន្ទាប់បុរសជាប្តី ត្រូវបានស្រ្តីចំណាស់ម្នាក់ស្លៀកឈុតខ្មៅ ពន្យល់សប្តិឲ្យទៅជីកកំណប់មាសដែលកំពុងស្ថិតនៅក្រោមដើមប្ញស្សី​ក្បែរផ្ទះរបស់ពួកគេ។

លោក Lao Mee អាយុ ៥០ ឆ្នាំ បាននិយាយថា នៅយប់ថ្ងៃទី៤​ ខែតុលា ឆ្នាំ២០២១ គាត់បានយល់សប្តិថា មានស្រ្តីចំណាស់ស្លៀកឈុតខ្មៅបូរាណ និងសក់វែង បានដើរចូលបន្ទប់ប្តីប្រពន្ធគាត់កំពុងដេក។ ស្រ្តីនោះបានប្រាប់ថា មានក្រឡមាសមួយនៅក្បែរដើមប្ញស្សីខាងជើងផ្ទះរបស់ពួកគាត់ ហើយឲ្យគាត់ទៅជីកទៅ មុនពេលស្រ្តីនោះបាត់ខ្លួនទៅវិញ។

លោក Lao បន្តថា បន្ទាប់មក នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ គាត់បានយកយល់សប្តិនេះទៅប្រាប់ប្រពន្ធរបស់គាត់ ហើយបន្ទាប់មក ពួកគាត់ក៏សម្រេចចិត្តជីក និងបានរកឃើញក្រឡបូរាណនោះពិតប្រាកដមែន បន្ទាប់ពីជីកបានជម្រៅ១ម៉ែត្រកន្លះ ក៏ប៉ះចំ។ នៅពេលនោះ គាត់ និងប្រពន្ធ ពិតជារំភើបខ្លាំងណាស់ ហើយក៏បានប្រញាប់លើកយកក្រឡពណ៌ប្រផេះនោះ ចូលក្នុងផ្ទះយ៉ាងលឿន កុំឲ្យអ្នកភូមិដើរកាត់ឃើញ ដើម្បីអុ៊តមើលខាងក្នុងថាតើនឹងមានអ្វី…។ ប៉ុន្តែ អ្វីដែលធ្វើឲ្យពួកគាត់ខកចិត្តយ៉ាងខ្លាំងនោះ គឺថាខាងក្នុងក្រឡនោះសុទ្ធតែដីខ្សាច់ប៉ុណ្ណោះ ដោយគ្មានទ្រព្យសម្បត្តិណាមួយនោះទេ។

តែទោះយ៉ាងណា ក្រោយពីពួកគាត់បានប្រាប់ដល់គេឯងក្នុងភូមិអំពីព័ត៌មានដ៏ហួសចិត្តនេះ ពួកអ្នកភូមិដែលមានជំនឿ បាននាំគ្នាមកមើល និងធ្វើពិធីបួងសួងសុំលាភសំណាងពីក្រឡនេះ និងពិសេសនោះគឺផ្សងចាក់ឆ្នោត ដែលស្រ្តីចំណាស់នោះក៏បានផ្តល់លេខឆ្នោត ៩៩០ ទៅកាន់លោក Lao មុនពេលចាក់ចេញទៅវិញមួយរំពេច៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×