Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេតុតែគ្នាគេ! ទោះ​យើង​ធ្វើ​ត្រូវ ក៏​គេ​ថា​យើង​ខុស​ដែរ​…. (វីដេអូ)

spot_img

វីដេអូមួយ​របស់ក្មេងស្រីម្នាក់ ដែលបានបង្ហាញពីសកម្មភាពនាងតូច ស្តីបន្ទោសឲ្យម៉ាក់របស់នាងកប់ៗមាត់ ព្រោះខឹងម៉ាក់តែងប្រើសំដីធំតូចឲ្យប៉ាៗរបស់នាង ទឹកភ្នែក​ បានកំពុងទទួលការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម។

ជាក់ស្តែង នៅក្នុងវីដេអូសម្លុតប្រដៅម្តាយរបស់នាង នៅក្នុងរថយន្ត នាងតូចគួរខ្នាញ់រូបនេះ បាននិយាយបែបនេះថា៖ ឆាប់សុំទោសប៉ាភ្លាម! ព្រោះម៉ាក់ខូចធ្វើឲ្យប៉ាយំ ម៉ាក់រករឿងឲ្យប៉ាសុំទោស ហេតុនេះ ម៉ាក់ត្រូវតែសុំទោសប៉ាវិញ…។ ហើយបើទោះជាម៉ាក់របស់នាងឆ្លើយតបថា ម៉ាក់មិនមែនជាអ្នកខុស គឺប៉ាទេដែលជាអ្នកខុសយ៉ាងណា ក៏នាងតូចមិនសុខចិត្តដែរ គឺនៅតែទទួចឲ្យម៉ាក់សុំទោស និងថែមទាំងគំរាមម៉ាក់ថា បើមិនឆាប់សុំទោសប៉ាទេ នាងនឹងឈប់ស្រឡាញ់ម៉ាក់ហើយ ស្រឡាញ់ប៉ាវិញ…។

ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គម បានផ្ទុះសំណើចគ្រប់ៗគ្នាតែម្តង។ ក្នុងនោះ អ្នកខ្លះក៏បានកោតសរសើរនាងតូចយ៉ាងដូច្នេះថា៖ ហួសចិត្តម៉ងបងអើយ សំដីដូចមនុស្សអុីចឹង!, អត់កាន់ជើងម៉ាក់សោះម៉ង ហេតុតែខ្សែគេ, ខឹងម៉ាក់យ៉ាងណាក៏មិនទម្លាក់ស្បែកជើងចោលដែរ ខ្លាចបាត់ យ៉ាប់ណាស់អូនថ្ពាល់ Apple,…៕ រក្សាសិទ្ធិដោយ៖ លឹម​ហុង

spot_img
×