Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិតណាស់! បុរសឥណ្ឌាម្នាក់ រស់ក្នុង​រថយន្ត​ឯកោ​ក្នុងព្រៃ ១៧ ឆ្នាំ បន្ទាប់​ដីធ្លី​ត្រូវ​គេ​រឹប​អូស​គ្មាន​សល់ ដោយ​សារតែ​…

spot_img

នេះជារឿងមួយគួរឲ្យអាណិតអាសូរខ្លាំងណាស់ សម្រាប់បុរសឥណ្ឌាម្នាក់ ដែលបានសម្រេចចិត្តបើកឡានចូលក្នុងព្រៃ និងប្រែក្លាយវាជាទីជម្រក អស់រយៈពេលជិត ២០ ឆ្នាំ ដោយសារតែគ្មានដីធ្លីរស់នៅ…។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Chandrashekar Gowda រស់នៅក្នុងរដ្ឋ Karnataka ប្រទេសឥណ្ឌា បានបើករថយន្តរបស់គាត់ ចូលទៅក្នុងព្រៃ ហើយរស់នៅក្នុងរថយន្ត អស់រយៈពេល ១៧ ឆ្នាំ បន្ទាប់ពីគាត់បានបាត់បង់ដីស្រែជាង ៦.០០០ ម៉ែត្រការ៉េ ដោយសារតែប្រាក់កម្ចី មិនអាចលៃលកសងម្ចាស់បំណុលបាន។

នៅឆ្នាំ ២០០៣ លោក Chandrashekar បានយកប្រាក់កម្ចីរយៈពេលខ្លី ដើម្បីវិនិយោគលើការដាំដំណាំ ពីសមាគមសហប្រតិបត្តិការ Nelluru Kemraje ​ក្នុងប្រាក់កម្ចីសរុបចំនួន ៤០.០០០ រូពី (ស្មើនឹង ៥៣១ ដុល្លារអាមេរិក)។

ប៉ុន្តែ បើទោះជាគាត់ខិតខំប្រឹងធ្វើអាជីវកម្មយ៉ាងណាក៏ដោយ ក៏ងារងារនេះមិនរីកចម្រើនសោះឡើយ​ហេតុដូច្នេះ គាត់មិនអាចរកប្រាក់ឯណាមកសងកម្ចីវិញបានទេ។ នៅពេលនោះ សហករណ៍ Nelluru Kemraje ក៏បានផ្តួចផ្តើមប្តឹង និងដេញថ្លៃដីរបស់គាត់តែម្តង។

បន្ទាប់ពីមានការរឹបអូសយកដីរបស់គាត់ទាំងអស់ លោក​ Chandrashekar ក៏បានទៅរស់នៅជាមួយបងស្រីគាត់។ ប៉ុន្តែ បងប្អូនអ្នកទាំងពីរ ក៏បានកើតជម្លោះនិងគ្នាទៀត ហើយមួយរយៈក្រោយមក គាត់ក៏សម្រេចចិត្តចាកចេញពីផ្ទះបងស្រី។

Chandrashekar បានបើកឡានចូលព្រៃ ដោយយកតង់ប្លាស្ទីកគ្របរថយន្ត ដើម្បីការពារទឹកភ្លៀង ហើយសម្រេចចិត្តជ្រើសរើសកន្លែងនោះធ្វើជាផ្ទះតែម្តងទៅ។

គាត់រស់នៅក្នុងជីវិតឯកោនៅក្នុងឡានចាស់របស់គាត់ អស់រយៈពេល ១៧ ឆ្នាំ។ នៅទីនោះ គាត់បានត្បាញកន្ត្រកជាមួយវល្លិស្ងួត ហើយចុះទៅភូមិដើម្បីលក់ឱ្យអ្នកភូមិ ដើម្បីដូរយកអង្ករ ស្ករ និងអាហារចាំបាច់ផ្សេងទៀត។

បំណងដ៏ធំបំផុតរបស់ Chandrashekar គឺថាថ្ងៃណាមួយគាត់នឹងទទួលបានដីរបស់គាត់មកវិញ៕ រក្សាសិទ្ធិដោយ៖ លឹម​ហុង

spot_img
×