Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៩ ខែមេសា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ រាសី​ល្អ​មធ្យម ។ ថ្វី​ត្បិត​ក្នុង​ការងារ​រអាក់រអួ​លក្តី ប៉ុន្តែ​អ្នក​នៅ​អាច​រក​ចំណូល​បន្ថែម​ពី​របរ​បន្ទាប់បន្សំ ។ អ្នក​គប្បី​ទុក​ពេលវេលា​ច្រើន​សម្រាប់​ក្រុម​គ្រួសារ​សាច់ញាតិ ទើប​ជា​ការប្រសើរ ៕

​ឆ្នាំ​ឆ្លូវ ៖ រាសី​ល្អ​មធ្យម ។ គឺជា​ថ្ងៃ​ដែល​អ្នក​អាច​ដាក់ទុន​រកស៊ី និង​ទទួលបាន​ប្រាក់ចំណេញ ប៉ុន្តែ​ត្រូវ​ប្រុងប្រយ័ត្ន​មាន​ជន​ចង់​បង្កហេតុ​ក្នុង​ការងារ​របស់​អ្នក ។ គប្បី​ប្រើប្រាស់​ទង្វើ​ទន់ភ្លន់​ដើម្បី​សាង​ទំនាក់ទំនង ៕

​ឆ្នាំ​ខាល ៖ រាសី​ឡើង​ខ្ពស់ ។ ការងារ​សព្វសារពើ​ងាយ​សម្រេច​តាម​បំណងប្រាថ្នា​របស់​អ្នក ។ ក៏​ជា​ថ្ងៃ​ដែល​អ្នក​អាច​បណ្តាក់​ទុន​បន្ថែម​មុខ​ជំនួញ​បានល្អ ។ ថ្ងៃនេះ​អ្នក​គប្បី​បង្ហាញ​នូវ​ទឹកចិត្ត​របស់​ខ្លួន ដែល​លាក់​ទុក ទៅកាន់​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ៕

​ឆ្នាំ​ថោះ ៖ រាសី​ធ្លាក់ចុះ ។ ត្រូវ​ប្រយ័ត្នប្រយែង​ក្នុង​ការនិយាយស្តី​ពុំនោះសោត​អាច​បង្ក​ជា​ទំនាស់​ក្នុង​ការងារ ។ ត្រូវ​គិតគូរ​គ្រប់​ទ្រព្យសម្បត្តិ​លុយកាក់​ឲ្យបាន​គត់មត់ ។ គប្បី​ប្រើប្រាស់​ពាក្យសម្តី​ទន់ភ្លន់​ផ្អែមល្ហែម​នៅក្នុង​ទំនាក់ទំនង​ផ្សេងៗ ៕

​ឆ្នាំ​រោង ៖ រាសី​ធ្លាក់ចុះ ។ ការងារ​ទាំងឡាយ​ជួប​ឧបសគ្គ​ច្រើន រអាក់រអួល មិន​រលូន​ទេ ។ អ្នក​ក៏​ត្រូវ​រង​នូវ​សម្ពាធ​ហិរញ្ញវត្ថុ​ផង​ដែរ ក្នុង​ទំនាក់ទំនង​ផ្សេងៗ ត្រូវ​ប្រយ័ត្នប្រយែង​ក្នុង​ការប្រើប្រាស់​ពាក្យ​សម្តី​របស់​ខ្លួន ៕

​ឆ្នាំ​ម្សាញ់ ៖ រាសី​ល្អ​មធ្យម ។ គប្បី​ប្រមូលផ្តុំ​អារម្មណ៍​ទៅលើ​ការងារ ព្រោះ​អ្នក​អាច​រក​ចំណូល​បាន​បន្ថែ​ម​ថ្វី​ត្បិត​ត្រូវ​ចំណាយ​ច្រើនក្តី ។ វា​ជា​ទិវារ​ដែល​អ្នក​អាច​សាង​ទំនាក់ទំនង​ថ្មី​បាន​ល្អប្រសើរ ៕

​ឆ្នាំ​មមី ៖ រាសី​ធ្លាក់ចុះ ។ ក្នុង​ការងារ​សព្វសារពើ​គប្បី​សួរ​យោបល់​ចំពោះ​ថ្នាក់លើ​របស់​ខ្លួន ពុំ​ត្រូវ​អត្តនោម័ត​ឡើយ ថ្ងៃនេះ​ថ្វី​ត្បិត​អ្នកមាន​ចំណូល​ខ្លះៗ ប៉ុន្តែ​វា​មិន​អាច​ផ្គត់ផ្គង់​ចំណាយ​របស់​អ្នក​បាន​ឡើយ ។ ម្យ៉ាងទៀត​ត្រូវ​ចេះ​ថែរក្សា​ទំនាក់ទំនង​ដែល​មាន​ស្រាប់​៕

​ឆ្នាំ​មមែ ៖ រាសី​ធ្លាក់ចុះ ។ ត្រូវ​ប្រមូលផ្តុំ​យកចិត្តទុកដាក់​លើ​ការងារ​ឲ្យបាន​ម៉ត់ចត់ ។ គប្បី​ប្រយ័ត្នប្រយែង​ឲ្យ​មែនទែន ព្រោះ​អ្នក​ត្រូវ​គេ​បោកប្រាស់​រឿង​លុយកាក់ ។ បញ្ហា​កើតឡើង​ក្នុង​ទំនាក់ទំនង​មនោសញ្ចេតនា គប្បី​លើក​បញ្ហា និយាយ​គ្នា​ដោយ​ត្រង់ៗ ពុំគប្បី​លាក់ទុក​ក្នុង​ចិត្ត​ទេ ៕

​ឆ្នាំ​វក ៖ រាសី​ឡើង​ខ្ពស់ ។ ថ្ងៃនេះ​អ្នក​មាន​អាកប្បកិរិយា​ក្នុង​ដំណោះស្រាយ​ការងារ​ផ្សេងៗ ជាហេតុ​នាំ​ឲ្យ​អ្នក​មាន​ខ្ទង់​ចំណូល​ច្រើន ។ រី​ឯ​ក្នុង​ទំនាក់ទំនង​មនោសញ្ចេតនា ពិតជា​ផ្អែមល្ហែម​ណាស់ ៕

​ឆ្នាំ​រកា ៖ រាសី​ឡើង​ខ្ពស់ ។ ការងារ ប្រព្រឹត្តទៅ​ដោយ​រលូន ។ គប្បី​ថ្លឹងថ្លែង​ឲ្យបាន​ម៉ត់ច​ត់​មុន​ពេល​បណ្តាក់ទុន​រកស៊ី ។ មនោសញ្ចេតនា អ្នក​មាន​ម្ចាស់ការ​ក្នុង​ទំនាក់ទំនង​ផ្សេងៗ​៕

​ឆ្នាំចរ ៖ រាសី​ធ្លាក់ចុះ ។ ការងារ​សព្វសារពើ ធ្វើឲ្យ​អ្នក​រវល់ និង​នឿយហត់​ខ្លាំង ។ មិន​ត្រូវ​ធ្វេសប្រហែស​ក្នុង​ការបណ្តាក់ទុន​រក​ស៊ី​ឡើយ ។ ថ្ងៃនេះ អាច​កើតមាន​វិវាត​មនោសញ្ចេតនា ជាមួយ​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ផ្តើមចេញ​ពី​សម្តី បែប​ឌឺដង​បញ្ឈឺ​របស់​អ្នក ។ បើ​ចៀសវាង​បាន​គឺ​ល្អ ៕

​ឆ្នាំ​កុរ ៖ រាសី​ឡើង​ខ្ពស់ ៖ អ្នក​កសាង​ទំនាក់ទំនង​បាន​ល្អ​ជាមួយ​មិត្ត​រួម​អាជីព និង​ថ្នាក់លើ ការងារ​រកស៊ី​ជួញដូរ​របស់​អ្នក​ក៏​ជួប​ភាពងាយស្រួល ។ វា​ជា​ឱកាស​សម្រាប់​រក​ឃើញ​គូស្រករ​សម្រាប់​អ្នក​នៅ​លីវ ៕​

spot_img
×