Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​អាល្លឺម៉ង់​ទប់ស្កាត់បាន ការប៉ុនប៉ង​ធ្វើ​ភេរវកម្ម​នៅ​រដ្ឋធានី Berlin

spot_img

​នៅ​ថ្ងៃ​ទី ៨ ខែ​មេសា តាមរយៈ​សេចក្តីប្រកាស​មួយ អយ្យការ​ទីក្រុង Berlin ឲ្យដឹងថា ប៉ូលិស​អាល្លឺម៉ង់​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ ៦​នាក់ ដែល​ត្រៀម​ធ្វើ​ការវាយប្រហារ​ទៅលើ​ការរត់​ម៉ា​រ៉ា​តុង​នៅ​ថ្ងៃ​ដដែល ដូច​ពោល​ខាងលើ ។​

​កន្លែងកើតហេតុ ករណី​បើករថយន្ត​បំបុក ធ្វើឲ្យ​មនុស្ស ៣​នាក់​ស្លាប់ និង​រាប់សិប​នាក់​រងរបួស ។

​ប៉ូលិស​បាន​ធ្វើ​ការឆែកឆេ​រ​នូវផ្ទះ​ជា​ច្រើន​នៅ​ទីក្រុង ហើយ​ចាប់ខ្លួន​យុវជន ៦​នាក់ ក្នុង​វ័យ ១៨-២១​ឆ្នាំ បន្ទាប់ពី​ពួកគេ​ទទួលបាន​ព័ត៌មាន​ប្រាកដប្រជា​មួយ​ពី​បញ្ហា​ដែល​អ្នក​ទាំងនោះ​មាន​ពាក់ព័ន្ធ​ដល់​ការត្រៀម​វាយប្រហារ​ទៅលើ​ក្រុម​រត់ប្រណាំង​ម៉ា​រ៉ា​តុង ដែល​មាន​មនុស្ស 36.000​នាក់ ចូលរួម ។ ការចាប់​ឃាត់​ខ្លួន​មនុស្ស ៦​នាក់​នេះ គឺជា​ផ្នែក​មួយ​ផ្តើមចេញ​ពី​មូលហេតុ​សន្តិសុខ​ក្នុងស្ថានភាព​ដែល​អាល្លឺម៉ង់​ទើប​កើតឡើង​ករណី​បើករថយន្ត​បំបុក​ហ្វូង​មនុស្ស​ធ្វើឲ្យ​ស្លាប់ ៣​នាក់ និង​របួស​រាប់សិប​នាក់ ក្នុង​នោះ​មនុស្ស​មួយចំនួន​ស្ថិត​ក្នុង​ភាព​ធ្ងន់ធ្ងរ ក្នុង​ទីក្រុង Muenster ភាគ​ពាយ័ព្យ ប្រទេស​អាល្លឺម៉ង់​។

​ប៉ូលិស​មិន​បានឲ្យ​ដឹង​អ្វី​បន្ថែម​អំពី​ករណី​ចាប់​ឃាត់ខ្លួន​នេះ​ទេ ប៉ុន្តែ​មុន​នោះ​សារព័ត៌មាន​អាល្លឺម៉ង់​បាន​ចុះ​ផ្សាយ​ឲ្យដឹងថា កងកម្លាំង​ប៉ូលិស​បាន​បំបែក​ករណី​ភេរវកម្ម​ដោយ​ប្រើ​កាំបិត សំដៅលើ​ហ្វូង​មនុស្ស​រត់ប្រណាំង ។ កាសែត​អាល្លឺម៉ង់​ក៏​ឲ្យដឹង​បន្ថែមទៀតថា ពេល​ចាប់​ឃាត់ខ្លួន ជនល្មើស​មាន​កាំបិត​ស្រួច​ចំនួន ២ ហើយ​គេ​បានដឹងថា សាច់ញាតិ​របស់​ជនល្មើស​ម្នាក់​ឈ្មោះ Anis Amri គឺជា​ជន​ដែល​បាន​បង្ក​ឡើង​ករណី​ភេរវកម្ម ដោយ​ប្រើ​រថយន្ត​ដឹកជញ្ជូន​ទំនិញ បើ​កបំ​បុក​ចូល​តំបន់​ផ្សារ​គ្រិស្គ​ស្មា​ស នា​រដ្ឋធានី Berlin កាលពី​ឆ្នាំ ២០១៦ បណ្តាលឲ្យ​មនុស្ស ១២​នាក់ ស្លាប់ ៕ សូ​យ​ន​

spot_img
×