Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង់គ្លេស​ចង់​បញ្ជូន​អតីត​ចារបុរស​រុស្ស៊ី និង​កូនស្រី ដែល​ត្រូវ​គេ​បំពុល​ទៅកាន់​អាមេរិក​

spot_img

​កាលពី​ថ្ងៃ​ទី ៧ ខែ​មេសា កាសែត​ប្រចាំ​សប្តាហ៍​របស់​អង់គ្លេស​ឲ្យដឹងថា ប្រទេស​នេះ​កំពុងមាន​ផែនការ​បញ្ជូន​អតីត​ចារបុរស “​មុខ​ពីរ​” រុស្ស៊ី Sergei Skripal និង​កូនស្រី​ទៅកាន់​អាមេរិក ដែល​ជា​កិច្ចប្រឹងប្រែង​មួយ​ត្រូវបាន​ប្រទេស​នេះ​អះអាងថា សំដៅ​ការពារ​ពួកគេ​ចៀសផុត​ពី​ឧបាយកល​ប៉ុនប៉ង​ធ្វើឃាត​ម្តងទៀត ។​

​តាម​កាសែត​ខាងលើ នោះ​មន្ត្រី​នៃ​ស្ថាប័ន​ចារកម្ម​អង់គ្លេស បាន​ពិភាក្សា​ជាមួយ​បណ្តា​ដៃគូ ពិសេស​គឺ CIA សំដៅ​ឲ្យ​ជនរងគ្រោះ​ដោយ​ថ្នាំពុល​ទាំង​ពីរ​នាក់​ឪ​កូន​នេះ កសាង​ជីវភាព​រស់នៅ​ថ្មី ។​

​ឪពុក​និង​កូន​ដែល​ជា​ចារ​កម្ម “​មុខ​ពីរ​” កំពុង​សះស្បើយ​បណ្តើរៗ​ក្នុង​មន្ទីរពេទ្យ ។

​ប្រភព​ព័ត៌មាន​ដដែល​សង្កត់ធ្ងន់ថា ប្រទេស​អង់គ្លេស​ចង់ឲ្យ​មាន​ការធានា​ឲ្យមាន​សុវត្ថិភា​ព​ដល់​លោក Skripal និង​កូនស្រី នៅ​ប្រទេស​ដែល​មាន​ប្រព័ន្ធ​រក្សា​ការសម្ងាត់ និង​សន្តិសុខ​ល្អ ដូចជា​អាមេរិក កាណាដា អូស្ត្រាលី និង New Zealand ហើយ​ជម្រើស​ដំបូង​គេ​គឺ​អាមេរិក​នេះឯង​។ ក្រសួងការបរទេស​អង់គ្លេស នៅ​រក្សា​ភាព​ស្ងៀមស្ងាត់​ចំពោះ​ព័ត៌មាន​ខាងលើ ៕ សូ​យ​ន​

spot_img
×