Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ នាំយក​ថវិកា និង​អាហារ​ផ្តល់ជូន​កងទ័ព​ឈរជើង​នៅ​ព្រំដែន​ទិសឧត្តរ​មានជ័យ​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ គណ​:​ប្រតិភូ​នៃ​ក្រុម​ការងារ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ លោក ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៨ បាន​អញ្ជេី​ញ​ចុះសួរសុខទុក្ខ ជូនពរ​ដល់​នាយ​ទា​ហ៊ាន​នាយ​ទា​ហ៊ាន និង​ពល​ទា​ហ៊ាន កងពលតូច​អន្តរាគមន៍​លេខ​៤ ចំណុះ​អោយ​កងពលធំ​អន្តរាគមន៍​លេខ​២ ទិសឧត្តរ​មានជ័យ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ចូលមក​ដល់​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៨​។

លោក ជាម ហ៊ីម មានប្រសាសន៍ ដើម្បី​ថែរក្សា​ចំណង​សម្ព័ន្ធមេត្រីភាព រវាង​សមរភូមិ​ក្រោយ​ជា​មួយ​សមរភូមិ​មុខ ដែល​ជា​ការពង្រឹង​ខឿន​ការពារជាតិ ឲ្យបាន​រឹងមាំ ដើម្បី​ថែរក្សា​សុខសន្តិភាព​ជូន​ប្រជាពលរដ្ឋ និង​សង្គមជាតិ ឲ្យបាន​ប្រសើរ​ថែម​ទៀត​នោះ គណៈប្រតិភូ ខេត្ត​ព្រះសីហនុ បាន​នាំយក​នូវ​ថវិកា និង​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន យកទៅ​ផ្តល់ជូន​កងពលតូច​អន្តរាគមន៍​លេខ​៤ និង​កងពលធំ​អន្តរាគមន៍​លេខ​២ រួមមាន​៖
​ឧបត្ថម្ភ​ដល់​កងពល​តូច​អន្តរាគមន៍​លេខ​២ ថវិកា​ចំនួន ៣៣​លាន​រៀល​។​
​ឧបត្ថម្ភ​ដល់​កងពលធំ​អន្តរាគមន៍​លេខ​២ ថវិកា​ចំនួន​៤ លាន​រៀល​។​
​ឧបត្ថម្ភ​ដល់​កងពល​តូច​អន្តរាគមន៍​លេខ​៤ ប្រេងម៉ាស៊ូត​ចំនួន​៣.២០០​លីត្រ​។ ឧបត្ថម្ភ​ដល់​ការធ្វើ​ពិ​ដាន និង​ភ្លើង​បំភ្លឺ ផ្តល់​ជូន​ថវិកា​ចំនួន ៣១.៦០០.០០០​រៀល​។​
​ត្រី​ចំហុយ​១០០​យួរ , មី ១០០ កេស​តូច​, ស្ករស ៥០​គីឡូក្រាម​, ទឹកបរិសុទ្ធ ៣០​កេស និង​១៨​យួរ​, ទឹកក្រូច ៥០​កេស​, ស្រា​បៀរ ១០០​កេស​។​
​ក្នុងនោះ​បស​ន​ឧ​ប​ត្ត​ម្ភជា​ថវិកា​ជូន​ពលទាហាន​ម្នាក់ៗ ៥០០០០​រៀល និង​គ្រួសារ​ពល​ទា​ហ៊ាន​ម្នាក់ៗ ៤០០០០​រៀល​៕ ដែន សីមា​

spot_img
×