Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ប្រធានរដ្ឋសភា​៖២០​ឆ្នាំ​ចុងក្រោយ ក្រៅ​ពី​ជោគជ័យ​លើ​ការពង្រឹង​នីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ​ហើយ កម្ពុជា​សម្រេចបាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​

spot_img

​​ត្បូងឃ្មុំ​៖ សម្តេច​ប្រធានរដ្ឋសភា​បាន​លើកឡើង​ថា ក្នុង​រយៈពេល​២០​ឆ្នាំ​ចុងក្រោយ​នេះ ព្រះរាជាណាចក្រ​កម្ពុជា ក្រៅ​ពី​ជោគជ័យ​លើ​ការពង្រឹង​នីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ​ហើយ គឺ​កម្ពុជា​សម្រេចបាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ និង​បាន​ក្លាយជា​ប្រទេស​គោលដៅ​ដែល​មាន​ភាព​ទាក់ទាញ​បំផុត សម្រាប់​វិស័យ ទេសចរណ៍ និង​វិនិយោគ​។​

​សម្តេច​ប្រធានរដ្ឋសភា បាន​បន្តថា សម្តេច និង​ភរិយា បាន​មក​ចូលរួម​ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា ពុទ្ធា​ភិ​សេក និង​សម្ពោធ​ឆ្លង​សមិទ្ធផល​នានា ក្នុង​វត្ត​ជនី​រង្សី ដែល​បង្ហាញ​ពី​កម្លាំង​សាមគ្គីភាព សំដៅ​លើកស្ទួយ​ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ ឲ្យបាន​រីកចម្រើន និង​ស្ថិតស្ថេរ​គង់វង្ស រុងរឿង​ជា​រៀងរហូត ព្រោះ​ប្រជាជន​ខ្មែរ​ប្រមាណ​៩៥​ភាគរយ គោរព​ព្រះពុទ្ធសាសនា ហើយ​ចាត់​ទុក​វត្ត​អារាម​មាន​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការចូលរួម​អភិវឌ្ឍ​សង្គមជាតិ​។​

​សម្តេ​ពញាច​ក្រី ហេង សំរិន បាន​ថ្លែងថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្តេជ្ញា​យ៉ាង​មុតមាំ​ត្រូវ​ខិតខំ​ប្រឹងប្រែង និង​ជំនះ​គ្រប់​ឧបសគ្គ ដើម្បី​កសាង និង​អភិវឌ្ឍន៍​ប្រទេស​ឲ្យមាន​ការរីកចម្រើន និង​លើកកម្ពស់​កិត្យានុភាព​ជាតិ​ឲ្យ​លេចធ្លោ​នៅលើ​ឆាក​អន្តរជាតិ ហើយ​ថ្វីបើ​សមិទ្ធផល​នៅ​មិនទាន់​មាន​គ្រប់គ្រាន់​ស្រប​នឹង​តម្រូវការ នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ ក៏​រាជរដ្ឋាភិបាល​នឹង​បន្ត​ខិតខំ​បន្ថែមទៀត សំដៅ​ធ្វើ​យ៉ាងណា​បំពេញ​នូវ​កង្វះខាត ហើយ​ការខិតខំ​ទាំងអស់​អាច​កើតឡើង​បាន​លុះត្រា​ណា​តែ​ប្រទេសជាតិ មាន​សុខសន្តិភាព​ស្ថិរភាព មាន​ធនធាន មនុស្ស​គ្រប់គ្រាន់ និង​ជា​ពិសេស​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​។​

​សម្តេច ហេង សំរិន ៖ យើង​ត្រូវ​បន្ត​ពង្រឹង​សាមគ្គីភាព​ជាតិ ប្រមូលផ្តុំ​ធនធានមនុស្ស ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ភេទ អតីតកាល ជំនឿ សាសនា ដើម​កំណើត​ជាតិ និង​ឋានៈ​ក្នុងសង្គម ដោយ​ឈរ​លើ​មូលដ្ឋាន​គោរព​ប្រតិបត្តិ ខ្ជាប់ខ្ជួន​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណា​កម្ពុជា ហើយ​ត្រូវ​រក្សា​ការពារ​រាល់​សមិទ្ធផល ដែល​សម្រេចបាន​តាំងពី​ថ្ងៃ​ជ័យជំនះ ៧​មករា ១៩៧៩ និង​ធានា​សម្រេច​ជោគជ័យ​ថ្មីៗ បន្ថែមទៀត ក្នុង​ដំណើរការ​ការពារ និង​កសាង​មាតុភូមិ​យើង​។​

​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​មេ​ម៉ៃ ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដែល​ជា​ចំណុះជើងវត្ត​អា​រញ្ញា​រាម​ហៅ​វត្ត​មេ​ម៉ៃ មាន​ក្តីសប្បាយរីករាយ​ជាខ្លាំង ក្នុងការ​ធ្វើ​បុណ្យទាន នៅពេល​ព្រះវិហារ​ថ្មី​របស់​វត្ត ត្រូវ​ប្រារព្ធ​ពិធី​កាត់​ឬ​ស​សីមា ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០១៨​នេះ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នោះ​។ មិន​ត្រឹម​ព្រះវិហារ​ថ្មី​ទើប​សាងសង់​ហើយ​បាន​សម្ពោធ​ដាក់ឲ្យ ប្រើប្រាស់​ជា​ស្រែ​បុណ្យ​នោះ​ទេ នៅក្នុង​ឱកាស​នេះ សមិទ្ធផល​ថ្មីៗ​ផ្សេង​ទៀត​បម្រើ​ដល់​វិស័យ​ព្រះពុទ្ធ ក៏​ត្រូវបាន​ប្រកាស​ឧបត្ថម្ភ​សាងសង់​បន្ថែម​ក្រោម ការយកចិត្តទុកដាក់​ពី​សំណាក់​សម្តេច​ប្រធានរដ្ឋសភា​ផងដែរ​។​

​លោក លី ឡេង អភិបាលខេត្ត​ត្បូងឃ្មុំ បាន​មានប្រសាសន៍ថា ការជួបជុំ​ពលរដ្ឋ​ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​សម្ពោធ​សមិទ្ធផល​នានា នាពេលនេះ មិន​ត្រឹម​ឆ្លុះបញ្ចាំង​ឲ្យឃើញ​អំពី​វឌ្ឍនភាព វិស័យ​ព្រះពុទ្ធសាសនា​នោះទេ តែ​បាន​បង្ហាញឲ្យឃើញ​ពី​ការរី​ក​ចម្រើន​របស់​ប្រទេស​ជាតិ​គ្រប់ វិស័យ ទាំង​ខាង​អាណាចក្រ និង​ពុទ្ធចក្រ ក្រោម​ការយកចិត្តទុកដាក់​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ​។​

​ព្រះវិហារ​ថ្មី​ដែល​ប្រារព្ធ​ពិធី​បញ្ចុះ​ខណ្ឌសីមា​នា​ឱកាស​នេះ បាន​ចំណាយ​ថវិកា​សាងសង់​អស់​ជាង​១៨​ម៉ឺន​ដុល្លារ​។ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​សម្តែង​នូវ​សេចក្តី​កោតសរសើរ​ប្រគេន​ចំពោះ​ព្រះតេជព្រះគុណ ព្រះគ្រូ​ចៅ អធិការ​វត្ត​អា​រញ្ញា​រាម ប្រជា​ពុទ្ធបរិស័ទ និង​សប្បុរសជន​ជិត​ឆ្ងាយ ទាំងអស់ ដែល​បាន​រួមចំណែក​ប្រកប​ដោយ​សទ្ធា​ជ្រះថ្លា ធ្វើឲ្យ​សម្រេច​បាន​នូវ​សមិទ្ធផល​នានា​ជាច្រើន រួមមាន ព្រះវិហារ​ថ្មី និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ នៅក្នុង​វត្ត​អា​រញ្ញា​រាម​នេះ​។​

​សម្តេច​ប្រធានរដ្ឋសភា បាន​លើកឡើង​ថា​វឌ្ឍន​ភាព​ដ៏​ប្រសើរ​នេះ បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​មានឱ​កាសបង្កើន​កម្រិត​ជីវភា​ព​រស់នៅ និង​មាន​ប្រាក់ ចំណូល​កាន់តែ​សមរម្យ​ឡើង ឆ្លើយតប​នឹង​ការវិវឌ្ឍ​នៃ​សាកលភាវូបនីយកម្ម​។ នៅ​ឆ្នាំ​២០១៨​នេះ ប្រាក់បៀវត្សរ៍​មន្ត្រីរាជកា​រ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ បាន​កើន​ដល់​ជាង​១​លាន​រៀល ហើយ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ក​រ កម្ម​ការី និយោជិត ក៏​បាន​កើនឡើង​ដល់​១៧០​ដុល្លារ​ក្នុង មួយ​ខែ​ផង​ដែរ​។​

​សម្តេច​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​រួមគ្នា​ថែរក្សា​សន្តិភាព​ដើម្បី​ទទួលបាន​ការអភិវឌ្ឍ និង​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរ​ឡើង​។ នៅក្នុង​ឱកាស​នោះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​បំពាក់​គ្រឿង​ឥស្សរិយយស​កសាង​ជាតិ ប្រគេន​ព្រះសង្ឃ ជន​សប្បុរសជន មន្ត្រីរាជការ ដែល​បាន​ចូលរួម ចំណែក​ថវិកា និង​កម្លាំងកាយ​ចិត្ត ក្នុង​ការកសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​ផងដែរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×