Sunday, October 17, 2021

សាហា.វណាស់! បើកឡានលឿន​ដូច​យន្ត​ហោះ ព្យាយាម​ជែង​រថយន្ត​១​គ្រឿង​ទៀត លទ្ធផល​គឺថា​…. (វីដេអូ)

ថ្មីៗនេះ វីដេអូដ៏ស្រៀវរន្ធ.ត់មួយ បង្ហាញរថយន្តតូច១គ្រឿង បើកលឿនដូចយន្តហោះ និងជាលទ្ធផល ទៅព្រលះចូលរថយន្តធំ១គ្រឿង ស្ថិតលើផ្លូវមួយកន្លែង នៅក្នុងប្រទេសម៉ាឡេស៊ី បានកំពុងរីករាលនៅលើបណ្តាញសង្គម។ ហើយករណីដ៏សាហា.វនេះផងដែរ ត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅលើផ្លូវ Jalan Ulu Yam កាលពីវេលាម៉ោង ៧ នាទី និង៤១ នាទី ព្រឹកថ្ងៃទី១០​ ខែតុលា ឆ្នាំ២០២១។

បើតាមប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តច្បាប់ចរាចរណ៍សាំងឡេងហ្គ័រ (JSPT) លោក Azman Shariat បាននិយាយថា នៅពេលឆ្លងកាត់កន្លែងកើតហេតុ អ្នកបើកបររថយន្ត Mitsubishi Lancer បានព្យាយាមបើកជែងរថយន្ត Perodua Bezza ប៉ុន្តែធ្វើមិនបានសំរេច ក៏បានបុកជាមួយឡានដឹកទំនិញ ដែលកំពុងបើកបរទិសដៅ​ផ្ទុយគ្នាយ៉ាងទំហឹងតែម្តង។

លោកក៏បានបញ្ជាក់ឲ្យដឹងថា គ្រោះថ្នាក់នេះ ក៏ពាក់ព័ន្ធនិងរថយន្ត Volkswagen ១គ្រឿងទៀតផងដែរ។

ជាលទ្ធផល អ្នកបើកបរ និងជនជាតិវៀតណាម២នាក់ ដែលជាអ្នកដំណើរក្នុងរថយន្ត Perodua Bezza អាយុពី ២៤ ទៅ ៣០ ឆ្នាំ បានរងរបួស។ ចំណែកអ្នកបើករថយន្ត Perodua Bezza បានបាក់ស្មា និងជើង ខណៈអ្នកដំណើរម្នាក់ក្នុងចំណោមនោះបានរងរបួសបាក់ក។

យោងតាមលោក Azman ពួកគេទាំងបីនាក់ បច្ចុប្បន្នកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យសេឡាយ៉ាង។

លោក Azman​ បានបន្ថែមថា អ្នកបើកបររថយន្ត Mitsubishi Lancer និង Volkswagen អាយុ ៣២ ឆ្នាំ មិនមានរងរបួសអ្វីនោះទេ ខណៈដែលអ្នកបើកបររថយន្តដឹកទំនិញអាយុ ៥១ ឆ្នាំ បានរងរបួសនៅជើង។

ទោះយ៉ាងណា គ្រប់ភាគីដែលពាក់ព័ន្ធ គឺត្រូវបានដាក់បញ្ចូលក្នុងរបាយការណ៍ប៉ូលីស ដោយលើកលែងតែអ្នកជិះរថយន្ត Perodua Bezza ពីព្រោះពួកគេកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។ ហើយការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ នឹងត្រូវបានធ្វើឡើងស្របតាមច្បាប់ស្តីពីការដឹកជញ្ជូនផ្លូវគោកឆ្នាំ១៩៨៧៕ រក្សាសិទ្ធិដោយ៖ លឹម​ហុង