Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រថយន្ត​សាំ​យ៉ុង បើក​បុក​ក្មេង​កំពុង​ដើរ​ឆ្លងផ្លូវ បណ្តាលឲ្យ​ស្លាប់​នៅ​កន្លែង​

spot_img

​​ខេត្ត​ព្រៃវែង ៖ រថយន្ត សាំ​យ៉ុង បាន​បើក​បុក​ក្មេងប្រុស​ម្នាក់ បណ្តាលឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​។ ដែល​ករណី​គ្រោះថ្នាក់​ចរាចរ​បាន​កើត​ឡើង​នៅ​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៥ និង ៥៥​នាទី នៅ​ចំណុច​ភូមិ​ស្វាយចេក ឃុំ​ព្រៃឈរ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង នៅលើ​ផ្លូវជាតិ​លេខ​១​។​

​រថយន្ត សាំ​យ៉ុង ពណ៌​លឿង ពាក់​ស្លាក​លេខ​2AQ4065 បើក​ដោយ​ជន​មិន​ស្គាល់​ឈ្មោះ បាន​គេចខ្លួន​បាត់​ក្រោយ​ពី​បង្កហេតុ​។ រថយន្ត​បង្ក​នេះ បើកបរ​ពី​ទិសខាងកើត ឆ្ពោះទៅ​ទិស​ខាងលិច តាម​ផ្លូវជាតិ​លេខ​១ មកដល់​ចំណុច​ខាងលើ បាន​បុក​ក្មេង​កំពុង​ដើរ​ឆ្លងកាត់​ផ្លូវ​ជាតិ បណ្តាលឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​។​

​ក្មេង​រងគ្រោះ​ឈ្មោះ អេង សុភឿន អាយុ ៧​ឆ្នាំ រស់នៅ​ភូមិ​ស្វាយចេក ឃុំ​ព្រៃឈរ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង​។ សាកសព​បាន​ប្រគល់​ឲ្យ​អាណាព្យាបាលយក​ទៅ​ធ្វើបុណ្យ​។ ចំណែក​រថយន្ត ត្រូវបាន​សមត្ថកិច្ច យក​មក​រក្សាទុក នៅ​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×