Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេរៀន​មួយ ៖ ខ្យល់​កន្ត្រាក់​ផ្តួល​អគារ​កម្ពស់ ២៣​ជាន់ កំពុង​សាងសង់​នៅ​ប្រទេស​ចិន​ (Video inside)

spot_img

​តាម SCMP ខ្យល់​កន្ត្រាក់​មួយ​ដែល​មាន​ល្បឿន​ត្រឹម ៧៥-៨៨ km/h បាន​ធ្វើឲ្យ​អគារ​កម្ពស់ ២៣​ជាន់ ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សាងសង់​នៅ Kaili ខេត្ត Guizhou ប្រទេស​ចិន កាលពី​ថ្ងៃ​ទី ៥ ខែ​មេសា ធ្វើ​ឲ្យ​ផ្ទុះ​ឡើង​នូវ​ការជជែក​វែកញែក​ជុំវិញ​គុណភាព​សំណង់​នៅ​ប្រទេស​នេះ ។​

​រូបភាព​ត្រូវបាន​ចែករំលែក​លើ​អ៊ិន​ធើ​ណេត​នៅ​ចិន បង្ហាញឲ្យឃើញពេ​ល​ខ្យល់​បកបោក​ដំបូង​ធ្វើឲ្យ​អគារ​នេះ​ចាប់ផ្តើម​ផ្អៀង រួច​បង្គោល​ដែល​ជាន់​ខាងក្រោម​ក៏​ត្រូវ​បាក់​មុនពេល​ដែល​អគារ​ដួលរលំ​ទាំងស្រុង ។ អគារ​នេះ​ត្រូវបាន​ចាត់ទុក​ជា​អគារ​គំរូ​នៅ​ទីក្រុង​នោះ ។ សំណាង​ល្អ​ដែល​ពុំ​មាន​អ្នកស្លាប់ និង​របួស​ក្នុង​ព្រឹត្តិការណ៍​ខាងលើ ប៉ុន្តែ​សំណង់​គម្រោង​មួយ​នេះ​នៅ​សេសសល់​តែ​គំនរ​ឥដ្ឋ​ប៉ុណ្ណោះ​។​

​អគារ​កម្ពស់​២៣​ជាន់​ត្រូវ​ខ្យល់​បោក​ឲ្យ​រលំ​។​

​មនុស្ស​រាប់ពាន់​នាក់​បាន​សម្តែង​នូវ​ការមន្ទិលសង្ស័យ​ចំពោះ​គុណ​ភាណ​នៃ​សំណង់​នេះ ។ អ្នកខ្លះ​វិភាគ​ថា ខ្យល់ក​ន្ទ្រា​ក់​នេះ​ពុំ​បាន​ធ្វើឲ្យ​ដើមឈើ​ធំៗ​នៅ​ទី​ទួល​ក្បែរ​នោះ រលំ​មួយ​ដើម​ណា​ទាំងអស់ ខ្លះទៀត​ថា នេះ​ជា​អគារ​ធ្វើ​ពី​តៅហ៊ូ ។​

​ចំណែក​រដ្ឋ​ការ​នៅ​តំបន់​បែរជា​ប្រកាសថា ពួកគេ​នឹង​ពុំ​ស៊ើបអង្កេត​ស្តង់ដារ​សុវត្ថិភាព​នោះទេ ព្រោះថា អគារ​ស្ថិត​ក្នុង​ដំណើរការ​សាងសង់ ។ មន្ត្រី​ម្នាក់​ពោលថា “​យើងខ្ញុំ​កំពុង​ត្រួតពិនិត្យ​កន្លែងកើតហេតុ ហើយ​អាទិភាព​ដំបូង គឺ​ការរៀបចំ​ផែនការ​កសាង​អគារ​នេះ​ឡើងវិញ -​នេះឯង​គឺ​ជា​ដើម​ចមនាំ​ឲ្យមាន​ការជជែ​ក​គ្នា​បែកផ្សែង​” ៕

spot_img
×