Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្កួត​មែន​! Idol ​របស់​ខ្លួន​បញ្ឈប់​មុខរបរ បុរស​ម្នាក់​បាន​វះ​ពោះ​ធ្វើ​អត្តឃាត​ដើម្បី​ប្រឆាំង​ (Video inside)

spot_img

​តាម SoraNews24 ចុះ​ផ្សាយ​ឲ្យដឹងថា បុរស​សញ្ជាតិ​ជប៉ុន​ម្នាក់ អាយុ ៤៨​ឆ្នាំ ដែល​មិន​បញ្ចេញ​ឈ្មោះ បាន​ទៅ​កាន់​តៃប៉ិ (​តៃវ៉ាន់​) ដើម្បី​ចូលរួម​ពិធី​សម្តែង​ចុងក្រោយ​របស់​ Idol ​គាត់ ឈ្មោះ Zhou Yingxin ឬ​ហៅ​ថា Dora ។ មុន​នោះ​តារា​លើ​បណ្តាញ​អ៊ិន​ធើ​ណេត​នេះ បានប្រកាសថា នឹង​ពុំ​បង្ហោះ​ខ្សែ​វីដេអូ​ថ្មី ឬ​ធ្វើ​ការសម្តែង​ដោយផ្ទាល់​ក្រោយ​ព្រឹត្តិការណ៍​នេះ​ទៀតឡើយ ។

Idol ​អ៊ិន​ធើ​ណេត​តៃវ៉ាន់ Dora ។​

​ក្រោយពេល​ទស្សនា Dora ធ្វើ​ការសម្តែង បុរស​ម្នាក់​នេះ ស្រាប់តែ​ផ្ទុះ​កំហឹង រួច​ក៏​យក​កាំបិត​ចិត​ផ្លែឈើ​មក​ព្យាយាម​វះ​ពោះ​ធ្វើអត្តឃាត តាម​បែប​សា​ម៉ូ​រ៉ៃ បុរាណ​ជប៉ុន ។​

​បុរស​នេះ​បាន​ប្រឹង​ធ្វើអត្តឃាត​ដោយ​វះ​ពោះ ព្រោះ​ចង់ឲ្យ​ Idol ​របស់​ខ្លួន​កុំ​បញ្ឈប់​មុខរបរ ។​

​សំណាង​ល្អ​ដែល​អ្នក​នៅ​ជុំវិញ​បាន​រារាំង​ទាន់ពេល ហើយ​បញ្ជូន​បុរស​នោះ​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​មុខរបួស ។​

​នៅលើ youtube គេ​ឃើញ​ទិដ្ឋភាព​បុរស​នេះ​វះ​ពោះ ៕ ចន្ទ្រា

spot_img
×