Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យ​ឆាបឆេះ​សន្ធោរ​សន្ធៅ នៅ​អគារ Trump នា​បុរី ញូយ៉ក​ (Video inside)

spot_img

​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​៤​នាក់ រងរបួស ក្នុង​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ នៅ​អគារ​ត្រាំ ជាន់​ទី ៥០ ។ ប្រធានាធិបតី​ដូណាល់ ត្រាំ ក៏​មាន​បន្ទប់​ស្នាក់​និង​ការិយាល័យ​ធ្វើការ​មួយនា​អគារ​នេះ​ដែរ ។​

​ភ្លើង​នឹង​ផ្សែងខ្មៅ​គ្របដណ្តប់​ជិត​មួយ​ផ្នែក​នៃ​អគារ​ត្រាំ ក្នុង​តំបន់ Manhattan, New York វេលា​ម៉ោង ១៨ ថ្ងៃទី ៧ ខែ​មេសា ម៉ោង​ក្នុង​តំបន់ (​ព្រឹក​ព្រលឹម​ថ្ងៃទី ៨ នៅ​កម្ពុជា​)​។​

​ប្រភព​ព័ត៌មាន​ឲ្យដឹងថា អណ្តាតភ្លើង​ឆាបឆេះ​ក្នុង​អគារ​ជាន់​ទី ៥០ កម្ពស់​៥៨​ជាន់​នេះ ។​

​អណ្តាតភ្លើង​បាន​ជះ​ចេញ​តាម​បង្អួច​នៃ​បន្ទប់​មួយ​ចំនួន​។​

​គេ​បាន​ប្រើពេល ១:៤៥​នាទី ដើម្បី​ពន្លត់​វា ។​

​អគារ Trump មាន​កម្ពស់ ៥៨​ជាន់ រួម​មាន​បន្ទប់​ស្នាក់នៅ និង​ការិយាល័យ​ធ្វើការ​។​

​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​ប្រមាណ ២០០​នាក់ ត្រូវបាន​បញ្ជូន​មក​ពន្លត់ ។​

​ប្រហោង​ធំៗ បន្សល់​ទុក​ដោយ​អគ្គិភ័យ​។​

​បច្ចុប្បន្ន​គេ​ពុំ​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​នៃ​អគ្គិភ័យ​នេះ​ទេ ។​

​អគ្គិភ័យ​បណ្តាលឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​៤​នាក់​រងរបួស ។​

Todd Brassner អាយុ ៦៧​ឆ្នាំ ត្រូវ​បាន​សន្និដ្ឋានថា ស្លាប់​ក្នុង​ករណី​អគ្គិភ័យ​នេះ ។​

​លោក​ត្រាំ និង​គ្រួសារ បាន​រស់នៅ​ទី​នេះ មុន​ពេល​ផ្ទេរ​ទៅកាន់​សេត​វិមាន ៕​ សួយន

spot_img
×