Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់បានស្លា.ប់ នៅក្នុងរថយន្ត និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីបើករថយន្តលឿន ទៅបុ.កជញ្ជាំងផ្ទះពលរដ្ឋ បោកផ្ទប់ទៅបង្គោលភ្លើង

spot_img

ភ្នំពេញ ÷ បុរសម្នាក់រួមដំណើរជាមួយនិងបុរសម្នាក់ទៀត បានបើករថយន្តម៉ាក Toyota prus មួយគ្រឿង តាមបណ្តោយផ្លូវទន្លេសាប ក្នុងល្បឿនយ៉ាងលឿនដូចហោះ បានរេចង្កូតរថយន្តជ្រុលទៅបុ.កនឹងរបងផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរថយន្តខ្ទាតបោកផ្ទប់ទៅនឹងបង្គោលភ្លើងមួយដើម បណ្តាលឲ្យបុរសម្នាក់ស្លា.ប់ក្នុងរថយន្ត និងម្នាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានរថយន្តសាម៉ុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះបានកើតឡើង កាលពីវេលាម៉ោង២និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវទន្លេសាប ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅនឹងកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់បានឃើញបុរសម្នាក់ រួមដំណើរជាមួយនិងបុរសម្នាក់ទៀត បានបើករថយន្តម៉ាក toyota prus មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BL -6955 បើកបរតាមបណ្តោយផ្លូវទន្លេសាប ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតរថយន្តជ្រុលទៅបុ.កនឹងរបងផ្ទះពលរដ្ឋ ខ្ទាតទៅបោកផ្ទប់និងបង្គោលភ្លើង បណ្តាលឲ្យបុរសម្នាក់ស្លា.ប់ក្នុងរថយន្ត និងម្នាក់ទៀតដឹកយកទៅសង្រ្គោះ រីឯរថយន្តបង្កវិញ រងការខូចខាតខ្ទេ.ចស្ទើរតែគ្មានសល់។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តស្ទូចមកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ រួចក៏ទំនាក់ទំនងទៅក្រុមគ្រួសារ មិនទាន់បានក៏ធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅរថយន្តសាមុយដឹកយកទៅតម្កល់ទុក ទៅវត្តទឹកថ្លា ដើម្បីរង់ចាំឲ្យក្រុមគ្រួសារ ទៅទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img