Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រណោះ​អាល័យ​ពេញ​ស្រុកថៃ​! ខណៈ​តួឯក​ស្រី​ដ៏​ស្រស់ស្អាត សា្ល​ប់​ក្នុង​គ្រោះថ្នាក់​បើករថយន្ត​បុក​ដើមឈើ​ដ៏​សាហាវ (​មាន​វីដេអូ​)

spot_img

​តារា​ស្រី​ថៃ​ដ៏​ស្រស់ស្អាត នាង Natthacha Cherdchoo អាយុ ២០ ឆ្នាំ បានធ្វើ​ឲ្យ​មហាជន​ដែលជា​អ្នកគាំទ្រ រន្ធត់ចិត្ត​សោកស្តាយ​យ៉ាងខ្លាំង បន្ទាប់ពី​ទទួលដំណឹង​ដឹងថា នាង​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សាហាវ រហូត​បាត់បង់​ជីវិត​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ក្នុងទីក្រុង​អយុធ្យា ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា Natthacha បាន​បើករថយន្ត​ស៊េរី​ទំនើប​របស់​នាង​ម៉ាក BMW ពណ៌​ស លេខ 5 กบ 5248 ដោយ​រួម​ដំណើរ​ជាមួយ​មិត្ត ៤ នាក់ ដើម្បី​ទៅលេង​សមុទ្រ ។ ប៉ុន្តែ ជា​អកុសល ខណៈ​នាង​បើករថយន្ត​បោះពួយ​យ៉ាង​លឿន ស្រប​ពេលដែល​អាកាសធាតុ​ភ្លៀង​កក់ខែ​មួយ​មេ​ខ្លាំង​គួរសម​ផង​នោះ ជាហេតុ​ធ្វើ​ឲ្យ​នាង​បើក​រេ​ចង្កូត​ទៅបុក​ដើមឈើ​យ៉ាង​ពេញ​ទំ​នឹង បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ធ្លាក់​ផ្លូវ​រង​ការខូចខាត​ស្ទើរ​ខ្ទេច​ទាំងស្រុង ។​

​តារា​ស្រី​ដែលជា​តួឯក​ប្រចាំ​ស្ថានីយ៍​ប៉ុស្តិ៍​លេខ​៧​របស់​ថៃ​រូបនេះ បាន​ចូល​ចូលប្រឡូក​ក្នុង​វិស័យ​សិ​ល្បះ​ភាពយន្ត និង​ល្ខោន តាំងពី​នៅ​វ័យ​កុមារ​មក​ម្លេះ ។ ដូច្នេះហើយ ការស្លាប់​របស់​នាង បានធ្វើ​ឲ្យ​ប្រជាជន​ថៃ​រន្ធត់ចិត្ត និង​សោកស្តាយ​យ៉ាងខ្លាំង ៕ ចន្ទី​

 

spot_img
×