Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែជីវិតក្មេង​ប្រុស​ម្នាក់​ធ្លា.ក់​ពី​អគារ​ជាន់​ទី៣ បុរស​ម្នាក់​ពុំ​គិត​គ្រោះ​ថ្នា.ក់​ខ្លួន​ឯង​ «ត្រង» ចាប់ បណ្តាល​ឲ្យ​រង​រ.បួស​ធ្ងន់…

spot_img

បុរសម្នាក់នៅភាគខាងត្បូងនៃប្រទេសចិន ត្រូវបានគេសរសើរថាជាវីរបុរស បន្ទាប់ពីគាត់បាន «ត្រង»​ ចាប់ក្មេងប្រុសតូចម្នាក់ ដែលធ្លាក់ពីអគារជាន់ទី៣។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីថ្ងៃទី៩​ ខែតុលា ឆ្នាំ២០២១ នៅពេលដែលក្មេងប្រុសអាយុ ៥ ឆ្នាំ ម្នាក់ បានធ្លាក់ពីអគារជាន់ទី៣ ស្ថិតក្នុងសួនឧស្សាហកម្មមួយកន្លែង នៃទីក្រុង Shanrao ប្រទេសចិន។

Newsflare បានរាយការណ៍ថា បុរសដែលបានជួយសង្គ្រោះក្មេងប្រុសរងគ្រោះនោះ គឺមានឈ្មោះថា Li Wenjun ។ នៅពេលបានប្រទះឃើញហេតុការណ៍ដ៏គ្រោះថ្នាក់ គាត់ក៏បានរត់ទៅជួយក្មេងនោះទាន់ពេលវេលា។

យ៉ាងណាមិញ បើតាមរបាយការណ៍ព័ត៌មាន បានឲ្យដឹងថា ក្មេងប្រុសនោះបានកំពុងលេងនៅក្នុងសណ្ឋាគារបិទជិតមួយ ស្ថិតនៅជាន់ទី៣នៃអាគារ – ទីកន្លែងដែលវាបានធ្លាក់ចុះមក។

ជាលទ្ធផល ក្មេងប្រុសតូចនោះ បានរងរបួសស្រាល ខណៈលោក Li បានរងរបួសបាក់ច្រមុះ និងទទួលការដេរចំនួន ៨ ថ្នេរ សម្រាប់របួសក្បាលរបស់គាត់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×