Sunday, October 17, 2021

អាជីវកម្ម និងសហគ្រាស នៅទីក្រុងហូជីមិញ ប្រឈមនឹងការខ្វះពលកម្មយ៉ាងធ្ងន់ធ្ងរ

រដ្ឋធានីហាណូយ ៖ ក្នុងរយៈពេល៥ខែចុងក្រោយនេះ មានកម្មករជាង៥សែននាក់ បានបោះបង់ចោលទីផ្សារការងារ ខណៈកម្មករមួយចំនួនធំ បានចាកចេញពីទីក្រុងហូជីមិញ (ខ្មែរហៅ«ទីក្រុងព្រៃនគរ») ទៅកាន់ស្រុកកំណើតរបស់ពួកគេ ជាហេតុធ្វើឱ្យប្រឈមនឹងខ្វះខាតកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរបំផុត។

សារព័ត៌មានវៀតណាម (Vietnam Net) បានចេញផ្សាយ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ថា ការរាត្បាតពីរលកទី៤ នៃជំងឺកូវីដ-១៩ នៅក្នុងពេលប៉ុន្មាន ខែចុងក្រោយនេះ ធ្វើឲ្យកម្មករមួយចំនួនធំ ត្រូវចាកចេញពីទីក្រុងហូជីមិញ វិលត្រឡប់ទៅកាន់ស្រុកកំណើតរបស់ពួកគេ។ ករណីនេះ កំពុងធ្វើឲ្យមានបង្ហាញប្រឈមនឹងកង្វះខាតកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរ ដោយសារកម្មករប្រហែល ៥០០ ០០០នាក់ បានបោះបង់ចោលទីផ្សារការងារ។

លោក ង៉ូយេន ដាង ហៀន (Nguyen Dang Hien) អគ្គនាយកក្រុមហ៊ុន Bidrico បានបញ្ជាក់ថា Bidrico ត្រូវការកម្មករចំនួន២០០នាក់ សម្រាប់ខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន។ ប៉ុន្តែឥឡូវនេះ មានកម្មករត្រឹមតែ៨០នាក់ប៉ុណ្ណោះ។ កង្វះខាតកម្លាំងពលកម្មនេះ ក្លាយជាបញ្ហាចម្បង សម្រាប់អាជីវកម្ម ដែលគ្រោងនឹងបង្កើនសមត្ថភាពផលិត នៅចុងឆ្នាំនេះ។ ករណីនេះ ពិតជាមានការលំបាក ក្នុងការជ្រើសរើសកម្មករ ព្រោះឥឡូវវាមានបញ្ហាធំ ទាក់ទងនឹងសុវត្ថិភាពផងដែរ។

លោក ហូ ធី ឃ្វីញ ចូវ (Ho Thi Quynh Chau) មកពីម៉ាស្ទ័រសូហ្វាអន្តរជាតិ នៅខេត្ត Binh Duong នាភាគខាងជើង ទីក្រុងហូជីមិញ បានបញ្ជាក់ថា រោងចក្រកំពុងតែដំណើរការ ក្រោមបទបញ្ជា ដែលបានកំណត់ ដោយអាជ្ញាធរខេត្ត ហើយចំនួនកម្មករ ដែលធ្វើការ មាន៣របៀបនៅនឹងកន្លែង ដែលមានតែ២០ភាគរយប៉ុណ្ណោះ។

សភាពាណិជ្ជកម្ម និង ឧស្សាហកម្មវៀតណាម ហៅកាត់ VCCI ដែលបានវិភាគទៅលើសំណើ ចំនួន៦០មកពីសមាគមនានា និងរាប់រយផ្សេងទៀត មកពីអាជីវកម្ម នៅក្នុងខែកញ្ញា ជឿថា រលកទី៤ នៃជំងឺកូវីដ-១៩នេះ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់តំបន់ឧស្សាហកម្ម (IZs) និង តំបន់កំពុងដំណើរការនាំចេញ (EPZs) ដែលមានចំនួនកម្មករច្រើន ជាពិសេស នៅក្នុងតំបន់សេដ្ឋកិច្ចដ៏សំខាន់ នៅភាគខាងត្បូង ប្រទេសវៀតណាម។ ករណីនេះ កំពុងតែគំរាមកំហែងដល់ចង្វាក់ផ្គត់ផ្គង់ និង ការងារ ហើយផលិតកម្មទ្រង់ទ្រាយធំ។

ដោយឡែកសហគ្រាសជាច្រើន ដែលមានកម្មកររាប់រយ និងរាប់ពាន់នាក់ ត្រូវផ្អាកផលិតកម្មបណ្តាលឱ្យខាតបង់ចង្វាក់ផលិតកម្មយ៉ាងធ្ងន់ធ្ងរ។ ទន្ទឹមនឹងនេះ សហគ្រាសវិនិយោគបរទេសមួយចំនួន នៅក្នុងប្រទេសវៀតណាម ក៏កំពុងតែស្វែងរកអ្នកលក់ជំនួស៕ រក្សាសិទ្ធិដោយ ៖ សារាយSN