Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែក្តីបារម្ភ! លោក ​ឌួង ឆាយ ផ្តាំផ្ញើ​​អតីត​​​ភរិយា ដំបូន្មាន​៥​​យ៉ាង​​ជៀស​​អាយុខ្លី ក្រោយ​នាង​ជួប​គ្រោះ​ស៊យ​ភ្លាំង​ភ្លាត់ បណ្តាល​ឲ្យ​ខ្ទេ.ច Rolls Royce

spot_img

រឿងរ៉ាវអ្នកនាង ដេត ម៉ាលីណា បានបើករថយន្តស៊េរីទំនើប Rolls Royce ជ្រុលទៅបុ.កក្បាលនាគពុះទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យខ្ទេ.ចមុខរថយន្តយ៉ាងដំណំ គឺបានធ្វើឲ្យផ្ទុះការភ្ញាក់ផ្អើលខ្លាំងតែម្តង ដោយក្នុងនោះ ក៏មានអ្នកសើចចំអកឲ្យថា នេះហើយលទ្ធផលដើរផឹកស៊ីដាច់ៗយប់​ ឬថា ដើរផឹកស្រវឹងជោគៗជាំមិនគិតខ្លួនជាស្រីជាដើម។

តែទោះជាយ៉ាងណា ករណីគ្រោះថ្នាក់ដ៏សាហា.វញាក់សាច់នេះ គឺពិតជាសំណាងណាស់ ដែលអ្នកនាង ដេត​ម៉ាលីណា នៅមានព្រះតាមជួយថែរក្សាឲ្យរួចផុតពីគ្រោះថ្នាក់ ដោយពុំមានរងរបួសអ្វីធ្ងន់ធ្ងរនោះទេ។ ហើយនេះក៏អាចជាមេរៀនមួយសម្រាប់រូបនាង ដែលត្រូវគិតពិចារណាឡើងវិញ។

ដោយឡែក លោក ឌួង ឆាយ ដែលជាអតីតស្វាមី គឺបានត្រឹមហួសចិត្ត និងក៏ដូចមានការនៅព្រួយបារម្ភ ពីសុវត្ថភាពរបស់ភរិយាផងដែរ ដោយលោកបានត្រឹមពោលពាក្យពីចម្ងាយតាមរយៈបណ្តាញសង្គមយ៉ាងដូច្នេះថា៖ ​«អ្នកជាម្តាយកូនៗរបស់យើង ខ្ញុំសង្ឃឹមថាអ្នកនឹងមិនមានគ្រោះថ្នាក់អ្វីកើតឡើងចុះ។ អានិតកូនៗយើង»។

លើសពីនេះ លោក ឌួង ឆាយ ក៏បានបន្តផ្តាំផ្ញើទៅកាន់អតីតភរិយា ដោយលើកយកដំបូន្មានដ៏ល្អៗ ពីព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព នូវហេតុ៥យ៉ាង ដែលនាំឲ្យអាយុខ្លី៖ ១- ពិបាកចិត្តច្រើន ២- សប្បាយអត់គិត ៣- ធ្វើការមិនត្រូវតាមកាល (ញ៉ាំ គេង ..) ៤- ហូបអាហារមិនត្រឹមត្រូវ ៥- ប្រព្រឹត្តអាក្រក់ អត់សីល (ដកស្រង់ពីអង្គុត្តរនិកាយ បញ្ចកនិបាត)៕ រក្សាសិទ្ធិដោយ៖ លឹម​ហុង

spot_img
×