Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សណ្ឋាគារ​អវកាស​ដំបូង​លើ​ពិភពលោក ដែល​តម្លៃ​សម្រាប់​តែ​សេដ្ឋី​ប៉ុណ្ណោះ ៖ ៩,៥​លាន​ដុល្លារ សម្រាប់​ដំណើរ​កម្សាន្ត ១២​ថ្ងៃ ក្នុង​អវកាស​ (Video inside)

spot_img

​ភ្ញៀវទេសចរ​នឹង​បាន​មើល​កម្សាន្ត​ភពផែនដី​ពី​លំហ​អវកាស​ព្រមទាំង​ការសាកល្បង​អារម្មណ៍ “​គ្មាន​ទម្ងន់​” នៅ​សណ្ឋាគារ​ដ៏​ទំនើប Aurora ដែល​មាន​តម្លៃ​សម្រាប់​មនុស្ស​ម្នាក់​ស្នាក់នៅ ១២​ថ្ងៃ គឺ ៩,៥​លាន​ដុល្លារ ។​

​សណ្ឋាគារ Aurora

​សណ្ឋាគារ​នៅ​ស្ថានីយ៍​អវកាស Aurora នេះ ត្រូវបាន​ប្រកាស​ជា​សាធារណៈ​ក្នុង​សន្និសីទ​កំពូល​ស្តីពី​អវកាស ២.០ នា​រដ្ឋ California អាមេរិក ។ តាម​អ្នកវិនិយោគ​ឲ្យដឹងថា ភ្ញៀវទេសចរ ៦​នាក់ ព្រមទាំង​បុគ្គលិក​បម្រើការ ២​រូប នឹង​ត្រូវបាន​បញ្ជូន​ទៅ​កាន់​ស្ថានីយ៍​នេះ ដើម្បី​ទទួលបាន​នូវ​សេវា​លំដាប់​លេខ ១ ដែល​ប៉ែល​ប៉ោល​លើ​ស្រទាប់​បរិយាកាស​ផែនដី ក្នុង​ដំណើរ​ទេសចរ ១២​ថ្ងៃនេះ ។

​ភ្ញៀវទេសចរ​នឹង​បាន​ស្គាល់​ពី​អារម្មណ៍​ដែល “​គ្មាន​ទម្ងន់​” ព្រមទាំង​បាន​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ទិដ្ឋភាព​ផែនដី ស្ថិតនៅ​កណ្តាល​ចក្រ​វា​ឡ​ល្វឹងល្វើយ ។ ក្នុង​១​ថ្ងៃៗ ភ្ញៀវទេសចរ​អាច​សម្លឹង​ឃើញ​ព្រះអាទិត្យ​រះ និង​លិច ១៦​លើក​ក្នុង​១​ថ្ងៃៗ ។​

​ក្រៅពី​នោះ​សណ្ឋាគារ​នេះ​នៅ​មាន​សេវា Wifi ល្បឿន​កំពូល​លឿន ដើម្បី​ភ្ញៀវ​ទេសចរ​ទាំងនោះ​អាច​បញ្ជូន​រូបភាព ឬ​ឃ្លីប​ទៅកាន់​មិត្តភក្តិ​គ្រួសារ ។ តាម​ស្ថាបនិក Orion Span , Frank Bunger ឲ្យដឹងថា តាម​គំរោង​សណ្ឋាគារ​នេះ​នឹង​សម្ភោ​ធ​នៅ​ឆ្នាំ ២០២១ ហើយ​អតិថិជន​ដំបូង​នឹង​បាន​ទទួល​សេវា​នៅ​ឆ្នាំ​បន្ទាប់ ។​

​តាម​ស្ថាបនិក​រូប​នេះ​ឲ្យដឹងថា គោលដៅ​ចុងក្រោយ​របស់​លោក​គឺ​ចង់ឲ្យ​វិស័យ​ទេសចរ​ថ្មី​នេះ បម្រើ​បាន​មនុស្ស​ភាគច្រើន ។ ប៉ុន្តែ​បច្ចុប្បន្ន​ទាមទារ​ឲ្យ​ភ្ញៀវ​ដែល​ចង់​ស្នាក់​នៅ​សណ្ឋាគារ Aurora ចាំបាច់​ត្រូវ​មាន​ការហ្វឹកហ្វឺន​ជា​មុន​ចំនួន ៣​ខែ ទើប​មាន​តម្លៃ​ដល់​ទៅ ៩.៥​លាន​ដុល្លារ​ដូច្នេះ ។ អ្នក​មាន​បំណង​ចង់ទៅ​ត្រូវ​កក់​ប្រាក់ ៨០.០០០​ដុល្លារ តាម​អន​ឡា​ញ ដើម្បី​រក្សា​កន្លែង ។ ស្ថាបនិក​រូប​នេះ​ពោលថា ៖ ស្ថាបត្យកម្ម​របស់​Aurora នៅ​អាច​តម្លើង​បន្ទប់​បន្ថែម​យ៉ាង​ងាយស្រួល ប៉ុន្តែ​យើងខ្ញុំ​ត្រូវ​សំឡឹងមើល​ទីផ្សារ​ដើម្បី​អភិវឌ្ឍន៍​វា។

Startup Orion Span announced on Thursday it plans to build a luxury hotel to launch in late 2021 and start accepting guests by 2022.

​នា​ថ្ងៃ​អនាគត​ក្រុមហ៊ុន​របស់​លោក នឹង​ធ្វើ​ការលក់​អគារ​ស្នាក់នៅ​ក្នុង​លំហ​អវកាស​ដំបូង​គេ​លើ​ពិភពលោក ដែល​អ្នក​ទាំងនោះ​អាច​យក​មក​រស់នៅ​ផ្ទាល់ខ្លួន ឬ​ជួល​ឲ្យគេ​បន្ត ៕ លី​សា

spot_img
×