Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល! កែវ​ រំចង់ ប្រើហិ.ង្សា​លើ​ប្រពន្ធ​កូន​​ដល់​ថ្នាក់​នេះ ពេល​ជំនួញកាក់​កប វង្វេង​និង​ស្រី​ក្មេង ភ្លេច​ប្រពន្ធ​ដើម!! (វីដេអូ)

spot_img

គ្រាន់តែឮឈ្មោះ ជឿជាក់ថាបងប្អូនប្រិយមិត្តបានស្គាល់ច្បាស់រួចហើយ អ្នកលេងគុនខ្មែរដៃរហ័ស កែវ រំចង់ ដែលបច្ចុប្បន្ន ត្រូវបានដឹងថាកំពុងកាក់កបខ្លាំង ជាមួយនិងវិស័យអចលនទ្រព្យ ពោលគឺជើងឯងខ្សែក្រវ៉ាត់ច្រើ​នជំនាន់រូបនេះ កំពុងមមាញឹកនិងជំនួញជាអ្នកលក់ដីឡូតិ៍ ខណៈដែលចំណូលអាជីពជាអ្នកតស៊ូលើសង្វៀនលែងសូវមានដូចមុន។

ដោយឡែក ថ្មីៗនេះ កែវ រំចង់ ស្រាប់តែធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈគេបានឃើញក្នុងវីដេអូ បានបង្ហាញថា ដោយសារត្រូវប៉ាន់មុខជំនួញលុយកាន់ពេញៗដៃ ធ្វើឲ្យកីឡាកររូបនេះ បានក្បត់ចិត្តប្រពន្ធដើម ទៅមានស្រីក្មេងថ្មី ហើយថែមទាំងប្រើអំពើហិ.ង្សាទៅលើប្រពន្ធយ៉ាងសា.ហាវថែមទៀត។

តែទោះជាយ៉ាងណា នេះគ្រាន់តែជាការសម្តែង ក្នុងបទចម្រៀងអប់រំមួយប៉ុណ្ណោះ ដោយកីឡាករ​កែវ រំចង់ ត្រូវបានដឹកនាំសម្តែង ឲ្យលោកដើរជាតួប្តី ប៉ុន្តែ នៅមានរកស៊ីជោគជ័យលើមុខជំនួញ ធ្វើឲ្យលោកភ្លេចអស់គ្រាកំសត់ជាមួយប្រពន្ធ​ចូលផឹកស៊ីកន្លែងសប្បាយៗ​រហូតជាប់ចិត្តស្រីហាងរូបស្រស់សាច់សខ្ចី លែងខ្វល់ពីប្រពន្ធកូន ហើយនៅពេលប្រពន្ធរករឿង ក៏កើតការក្តៅក្រហាយវា.យទា.ត់ប្រពន្ធដូចបាវសាក់អុីចឹង។

ជាការពិតណាស់ សេចក្តីផិតក្បត់ប្រពន្ធកូន គឺកម្រមានប្រុសណាទទួលបានសេចក្តីសុខឡើយ ដោយចុងក្រោយ កែវ រំចង់ ត្រូវស្រីស្នេហ៍ល្បួងបោកប្រាស់ឆ្អែតឆ្អន់ ទា.ត់ចោលដូចស្ពៃ ហើយថែមទាំងបង្គាប់ឲ្យបក្ខពួកវាយឡើងទ្រោមខ្លួនទៀតផង ដែលធ្វើឲ្យរូបលោកភ្ញាក់ដឹងខ្លួនខុស ទៅរកប្រពន្ធកូនទាំងស្ថានភាពត្រដាបត្រដួសតាមផ្លូវ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×