Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ស្នើដល់សហគមន៍អន្តជាតិ និងបណ្តាប្រទេសដៃគូអភិវឌ្ឍន៍ ពង្រឹងកិច្ចសហប្រតិបត្តិការ ត្រួតពិនិត្យគ្រឿងញៀនក្នុងបរិបទកូវីដ-១៩

spot_img

ភភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ទី ១៤ ខែតុលា ឆ្នាំ ២០២១ ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីបញ្ហាគ្រឿងញៀន។

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីបញ្ហាគ្រឿងញៀន ដោយមានសមាសភាពអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋមន្រ្តី តំណាងស្ថាប័នត្រួតពិនិត្យគ្រឿងញៀនប្រទេសសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងស្ថាប័ននៃប្រទេសសមាជិកអាស៊ាន។

កិច្ចប្រជុំខាងលើបានផ្តោតជាសំខាន់ទៅលើការពិនិត្យ និងវាយតម្លៃឡើងវិញ ព្រមទាំងធ្វើបច្ចុប្បន្នភាព យន្តការ និងផែនការត្រួតពិនិត្យគ្រឿងញៀនអាស៊ានកន្លងមក ជាពិសេសការបន្តពង្រឹងកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនក្នុងបរិបទកូវីដ-១៩។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអំពាវនាវ និងស្នើដល់សហគមន៍អន្តជាតិ និងបណ្តាប្រទេសដៃគូអភិវឌ្ឍន៍ ព្រមទាំងប្រទេសពាក់ព័ន្ធទាំងអស់ សូមបន្តផ្តល់នូវកិច្ចសហការការចូលរួម និងគាំទ្រដល់ការអនុវត្តន៍ផែនការការងារអាស៊ាន ស្តីពីសន្តិសុខសហគមន៍អាស៊ានប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ឆ្នាំ២០១៦-២០២៥ រួមនឹងផែនការត្រួតពិនិត្យគ្រឿងញៀនផ្សេងៗទៀត ទាំងក្នុងក្របខណ្ឌប្រទេសនីមួយៗ និងក្នុងតំបន់ទាំងមូលឱ្យដំណើរការ បានកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ថែមទៀត ព្រោះថាការរួមចំណែក និងការគាំទ្រពីបណ្តាប្រទេសដៃគូអភិវឌ្ឍន៍ ក្នុងការអនុវត្តន៍ផែនការសកម្មភាពនេះ គឺមិនត្រឹមតែជួយទប់ស្កាត់ និងកាត់បន្ថយនូវការគំរាមកំហែងពីគ្រឿងញៀន សម្រាប់តែប្រទេសនៅក្នុងតំបន់នេះ ប៉ុណ្ណោះទេ ប៉ុន្តែក៏បានទប់ស្កាត់នូវការផលិត និងចរាចរទៅកាន់តំបន់ផ្សេងៗក្នុងពិភពលោកស្របតាមស្មារតីនៃការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា ដែលបានធ្វើឡើងក្នុងកិច្ចប្រជុំ យូ.អិន.ហ្គាស (UNGASS) កន្លងមក និងឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ សហសវត្សរ៍ប្រកបដោយចិរភាពផងដែរ៕រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×