Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយកដៃគូប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុន Httpool ផ្តល់ជូនគន្លឹះល្អៗដល់ក្រុមហ៊ុនកម្ពុជាដើម្បីបង្កើនឱកាសធ្វើទីផ្សារតាម Spotify

spot_img

ភ្នំពេញ ៖ ក្រុមហ៊ុន Httpool ដែលតំណាងឱ្យក្រុមហ៊ុន Spotify សម្រាប់ការលក់ការផ្សាយពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា កំពុងផ្តល់ជូនក្រុមហ៊ុនកម្ពុជា និងបុគ្គលផ្សេងៗនូវគន្លឹះអំពីរបៀបបង្កើនឱកាសធ្វើទីផ្សារ នៅលើសេវាជាវការផ្សាយផ្ទាល់តន្ត្រីដ៏មានប្រជាប្រិយភាពបំផុតក្នុងពិភពលោក។

លោក Shuhel Pistawala នាយកដៃគូរបស់ក្រុមហ៊ុន Httpool ប្រចាំប្រទេសកម្ពុជា និងឡាវ ពន្យល់ថា អ្នកផ្សាយពាណិជ្ជកម្មអាចទាញយកប្រយោជន៍នៃការផ្សាយពាណិជ្ជកម្មជាផ្ទាំងរូបភាព បញ្ជីតន្ត្រី(playlist)ដែលបានឧបត្ថម្ភ និងឧបករណ៍ផ្សាយពាណិជ្ជកម្មផ្សេងទៀត ដើម្បីផ្សព្វផ្សាយដល់អតិថិជនក្នុងប្រទេសកម្ពុជា។

ដូចដែលលោក Shuhel Pistawala លើកឡើង ក្រុមហ៊ុន Spotify គឺជាក្រុមហ៊ុនផ្តល់សេវាជាវការចាក់ផ្សាយផ្ទាល់តន្រ្តីដ៏មានប្រជាប្រិយភាពបំផុតក្នុងពិភពលោក ដោយមានអ្នកប្រើប្រាស់ចំនួន ៣៦៥លាននាក់ រួមទាំងអ្នកចុះឈ្មោះជាវសេវា(subscriber)ចំនួន ១៦៥លាននាក់នៅក្នុងទីផ្សារចំនួន ១៧៨។ ទោះជាយ៉ាងណា សមត្ថភាពរបស់ក្រុមហ៊ុននេះ គឺមានលើសពីអ្វីដែលយើងបានដឹង។ ក្រៅពីផ្តល់បទចម្រៀងល្បីៗពិរោះៗជូនអតិថិជនរបស់ខ្លួនស្តាប់កម្សាន្តនៅទូទាំងពិភពលោកទៅ ក្រុមហ៊ុន Spotify ក៏ផ្តល់ជូនភ្លែតហ្វម(platform)សម្រាប់ម៉ាកយីហោនានា ឱ្យប្រតិបត្តិយុទ្ធសាស្រ្តទីផ្សារ និងផ្សាយពាណិជ្ជកម្មដ៏អស្ចារ្យផងដែរ។

អ្នកប្រើប្រាស់របស់ក្រុមហ៊ុន Spotify បានកើនឡើងយ៉ាងខ្លាំងកាលពីឆ្នាំកន្លងមក ដោយចំនួនអ្នកចុះឈ្មោះជាវសេវាសរុបមានចំនួន ១៦៥លាននាក់ (គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១) និងមានអ្នកប្រើប្រាស់សកម្មប្រចាំខែចំនួន ៣៦៥លាននាក់ (គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១) នៅក្នុងទីផ្សារចំនួន ១៧៨។

អ្នកប្រើប្រាស់ភ្លែតហ្វម Spotify មានវត្តមានមួយថ្ងៃពេញ រួមទាំងពេលឥឡូវនេះផងដែរ ជាពេលដែលពួកគេស្តាប់ចម្រៀងដែលពួកគេចូលចិត្ត មិនថានៅផ្ទះ ពេលធ្វើដំណើរ ឬនៅការិយាល័យឡើយ។ ដូច្នេះនេះគឺជាឱកាសរបស់អ្នកក្នុងការផ្សព្វផ្សាយទៅកាន់ពួកគេ។ គ្រប់កន្លែង ដែលពួកគេតាំងនៅ។

តោះ! យើងក្រឡេកមកមើលរបៀបដែលក្រុមហ៊ុន Spotify ធ្វើឱ្យកិច្ចប្រឹងប្រែងផ្សាយពាណិជ្ជកម្មរបស់អ្នកកាន់តែមានភាពប្រសើរឡើង និងរបៀបជួយអ្នកឱ្យធ្វើការងារ ឆ្ពោះទៅសម្រេចបាននូវគោលដៅអាជីវកម្មរបស់អ្នក។

● ការផ្សាយពាណិជ្ជកម្មជាសំឡេង និងរូបភាព៖ ជ្រើសរើសយុទ្ធនាការរបស់អ្នកប្រកបដោយភាពឆ្លាតវៃ។
អ្នកអាចរំពឹងថា ប្រិយមិត្តរបស់ក្រុមហ៊ុន Spotify ត្រឹមតែឆ្លើយតបទៅនឹងសារជាសំឡេងប៉ុណ្ណោះ ប៉ុន្តែតាមពិត ការផ្សាយពាណិជ្ជកម្មរបស់ Spotify មានទម្រង់លើសពីសំលេងសារស័ព្ទទៅទៀត។

ក្រុមហ៊ុន Spotify ក៏ផ្តល់ជូនការផ្សាយពាណិជ្ជកម្មជារូបភាពផងដែរ ដើម្បីផ្ញើសារអំពីម៉ាកយីហោរបស់អ្នក ទៅកាន់អ្នកស្តាប់។ អេក្រង់ទូរស័ព្ទចល័ត គឺជាមធ្យោបាយដ៏សំខាន់របស់អ្នក ដោយសារអ្នកស្តាប់ជ្រើសរើសបទចម្រៀងដោយប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនរបស់ពួកគេ។

● ប្រើប្រាស់ឧបករណ៍ធ្វើទីផ្សាររបស់ក្រុមហ៊ុន Spotify ដែលបង្កើតឡើងទៅតាមតម្រូវការរបស់អ្នក
ឥឡូវយើងមានការយល់ដឹងកាន់តែប្រសើរ អំពីប្រភេទគំនិតផ្តួចផ្តើមធ្វើទីផ្សារ ដែលអាចអនុវត្តបាននៅលើភ្លែតហ្វមរបស់ក្រុមហ៊ុន Spotify។ ដំណាក់កាលបន្ទាប់ គឺដើម្បីស្វែងរករបៀបដែលធ្វើឱ្យយុទ្ធនាការរបស់យើង ក្លាយជាយុទ្ធនាការដ៏អស្ចារ្យមួយនៅក្នុងពិភពលោក ឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធផល និងសមត្ថភាព។

នេះគឺជាដំណាក់កាលដែលភ្លែតហ្វម និងឧបករណ៍របស់ភ្លែតហ្វមដើរតួនាទីសំខាន់។ Spotify គឺជាឧបករណ៍ដ៏ល្អមួយ សម្រាប់ការធ្វើទីផ្សារ និងការផ្សាយពាណិជ្ជកម្ម។ មានឧបករណ៍ល្អៗប្លែកពីគេសម្រាប់សមាសធាតុនីមួយៗ នៃការផ្សាយពាណិជ្ជកម្មនៅលើភ្លែតហ្វម Spotify ដូចជាឧបករណ៍ជាក់លាក់សម្រាប់យុទ្ធនាការផ្សាយពាណិជ្ជកម្មជាសំឡេង និងរូបភាពជាដើម។

ចូរមានភាពច្នៃប្រឌិត៖ បង្កើតប្រូហ្វាលម៉ាកយីហោ និងបញ្ជីតន្ត្រីរបស់អ្នក
ម៉ាកយីហោរបស់អ្នកមានអត្តសញ្ញាណខុសប្លែកពីគេ។ វាមានសំឡេង វិធីសាស្រ្តប្រតិបត្តិការ និងវិធីបង្ហាញខ្លួនឯងទៅកាន់អ្នកស្តាប់។ គ្រប់សកម្មភាពដែលអ្នកបង្ហាញ ត្រូវតែស្របទៅតាមអត្តសញ្ញាណម៉ាករបស់អ្នក ដែលអ្នកចង់បង្ហាញទៅកាន់ប្រិយមត្តិ។

ពង្រីកអត្តសញ្ញាណម៉ាកយីហោនេះ នៅលើ Spotify តាមរយៈការបង្កើតបញ្ជីតន្ត្រីប្លែកពីគេរបស់អ្នក ដើម្បីចែករំលែកជាមួយអ្នកស្តាប់គោលដៅរបស់អ្នក។ ក្រៅពីបទចម្រៀង បញ្ជីតន្ត្រីដែលបង្កប់ម៉ាកនេះ ក៏រួមបញ្ចូលទាំង ឡូហ្គោម៉ាកយីហោរបស់អ្នក និងចែករំលែកវាតាមរយៈកូដ Spotify ដើម្បីប្រើប្រាស់សម្រាប់ទំនាក់ទំនងបន្ថែមទៀត ទៅថ្ងៃមុខ។

ពិតណាស់ ចម្រៀងដែលអ្នកបានជ្រើសរើសគួរតែឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈម៉ាកយីហោរបស់អ្នក ហើយអ្នកនឹងឮ មើលឃើញ និងទទួលបានការស្រលាញ់ពីអ្នកដែលចូលចិត្តស្ទីលដូចអ្នកដែរ បើទោះជាកន្លងមកពួកគេមិនមានទំនាក់ទំនងជាមួយនឹងម៉ាកយីហោរបស់អ្នកក៏ដោយ។

តន្រ្តីធ្វើឱ្យមនុស្សរួបរួមគ្នា និងផ្សារភ្ជាប់ទំនាក់ទំនងនឹងគ្នា។ តន្រ្តីគ្របដណ្តប់គំនិតរបស់យើង និងឆ្លើយឆ្លងគ្នា ជាមួយនឹងអារម្មណ៍របស់យើង។ តន្រ្តីគឺជាអ្វីដែលមនុស្សជាច្រើនត្រូវការ ដើម្បីស្តាប់កម្សាន្តលម្ហែអារម្មណ៍ បន្ទាប់ពីរួចដៃពីការងារដ៏មមាញឹក។

ដូច្នេះ ម៉ាកទាំងឡាយដែលទាញយកប្រយោជន៍ពីអំណាចដ៏ធំធេងនៃការផ្សាយពាណិជ្ជកម្មតាម Spotify អាចឈោងចាប់អតិថិជនគោលដៅរបស់ពួកគេបាន តាមមធ្យោបាយជាច្រើនដែលពួកគេមិនធ្លាប់មានលទ្ធភាពធ្វើពីមុនមក៕

spot_img
×