Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសាធារណការ ៖ ករណីរថភ្លើងប៉ះទង្គិចជាមួយនឹងរថយន្ត នៅវាលរេញ​ បណ្តាលឲ្យស្លា.ប់តៃកុងរថយន្ត ត្រូវបានដោះស្រាយបញ្ចប់

spot_img

ភ្នំពេញ ៖ ករណីឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងបានប៉ះទង្គិចជាមួយនឹងរថយន្តសាំងយ៉ុង បណ្ដាលឲ្យស្លា.ប់តៃកុងរថយន្ត នៅវាលរេញកាលពីម្សិលមិញនោះ​ ពេលនេះត្រូវបានដោះស្រាយបញ្ចប់រួចរាល់ជាស្ថាពរហេីយ​ នៅព្រឹកថ្ងៃទី១៤​ ខែតុលា​ ឆ្នាំ២០២១នេះ ។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសាធារណការ និងដឹកជញ្ជូន មានកិត្តិយស សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា ករណីឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងបានប៉ះទង្គិចជាមួយនឹងរថយន្តសាំងយ៉ុងនៅវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ម្សិលមិញ ពេលនេះត្រូវបានដោះស្រាយ បញ្ចប់រួចរាល់ជាស្ថាពរហើយ នៅវេលាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ជូនថា សមត្ថកិច្ចមិនបានធ្វើការឃាត់ខ្លួនអ្នកបើកបររថភ្លើងនោះឡើយ ដោយគ្រាន់តែធ្វើការ សាកសួរនាំព័ត៌មានមួយចំនួនតែប៉ុណ្ណោះ ហើយបច្ចុប្បន្ននេះ អ្នកបើកបររថភ្លើងក៏ត្រូវបានអនុញ្ញាតឱ្យវិលត្រលប់ ទៅកាន់គេហដ្ឋានវិញផងដែរ។

តៃកុង​រថភ្លើង ដែល​បាន​បុក​ប៉ះគ្នា​ជាមួយ រថយន្ត​នៅ​ប្រជុំជន​ផ្សារ​វាលរេញ ក្នុង​ឃុំ​សំរុង ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១ ត្រូវបាន​សមត្ថកិច្ច ដោយមាន​ការសម្របសម្រួល​ផ្លូវច្បាប់​ពី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នាំមក​សាកសួរ​តាម​នីតិ​វិធី​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​ផងដែរ​។

​បើតាម​សមត្ថកិច្ច​ប្រាប់ថា ក្រោយ​បុក​ប៉ះ​រថយន្ត​ឆ្លង​ផ្លូវជាតិ​លេខ​៤​រួច រថភ្លើង​បាន​បន្តដំណើរ​ទៅដល់​ស្ថានីយ៍​វាលរេញ ទើប​អាជ្ញាធរ​និង​សមត្ថកិច្ច​ឃាត់​បាន​នៅ​ស្ថានីយ៍​រណប​នោះ ។​

​ប្រភពពី​សមត្ថកិច្ច​ថា ការ​ឈានដល់​ឃាត់ខ្លួន​អ្នកបើកបរ​រថភ្លើង​ជា​បណ្តោះអាសន្ន ដើម្បី​ស្រាវជ្រាវ​បន្ត រក​ដើមហេតុ រវាង​អ្នកបើកបរ​រថភ្លើង​និង​អ្នកបើក បិទ​បា​រ៉ា​ស​កន្លែង​ផ្លូវ​រថភ្លើង​ឆ្លងកាត់ ដោយសារ​ថា ពេល​រថភ្លើង​បើក​ឆ្លងផ្លូវ​ជាតិ​លេខ​៤ មិនមាន​បិទ​បា​រ៉ា​ស​ទេ ។​

​ ហេតុការណ៍​រថភ្លើង​បុក​រថយន្ត កើតឡើង នៅវេលា​ម៉ោង​០៦ ព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវ​រថភ្លើង​កាត់​ផ្លូវជាតិ​លេខ​៤ ជិត​ប្រជុំជន​ផ្សារ​វាលរេញ ក្នុងភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បណ្តាលអោយ អ្នកបើកបរ​រថយន្ត​ឈ្មោះ ឈិន សុខ​ជា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ បើកបរ​រថយន្ត​ដឹក​កម្មករ ទីលំនៅ​ភូមិ​ទួល​ទទឹង​១ ឃុំ​ទួល​ទទឹង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ រងរបួស​ធ្ងន់ ក្រោយមក​បាន​ស្លា.ប់​៕ រក្សាសិទ្ធិដោយ ៖ កូលាប​

spot_img