Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី ដាក់​ផែនការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​ការពង្រឹង​ការរៀបចំ រំដោះ​ចរាចរ​លើ​ផ្លូវជាតិ​សំខាន់ៗ ៥​ខ្សែ​ចេញ ចូល​ក្រុង ក្នុងឱកាស​ចូលឆ្នាំ​ខ្មែរ​

spot_img

​ភ្នំពេញ ​៖ អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួង ស្រេង​បាន​ដាក់ចេញ​ជា​ផែនការ ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ គ្រោះ​អគ្គីភ័យ និង​ការពង្រឹង​ការរៀបចំ​រំដោះ​ចរាចរ​លើ​ផ្លូវជាតិ​សំខាន់ៗ ៥​ខ្សែ​ចេញ ចូល​ក្រុង​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នា​ពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​

ការ​ដាក់​ចេញ​ជា​ផែនការ​ដើម្បី​បំរើ​អោយ​ប្រជាពលរដ្ឋ​ខាងលើ​នេះ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៩​ខែ​មេសា​ឆ្នាំ​២០១៨​នេះ ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ​នៅ​សាលា​រាជធានី​ភ្នំពេញ ។​

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក​ម៉េត មាស​ភ័ក្តី បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន ក្រោយ​កិច្ចប្រជុំ​នេះ​ថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​ន័យ​ពិភាក្សា​អំពី​កិច្ចការពារ​សន្តិសុខ​សុវត្ថិភាព​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ឈាន​ចូល​មក​ដល់​នាពេល​ខាងមុខ​នេះ​ហើយ​។​

លោក​បន្តថា ក្នុង​កិច្ចប្រជុំ​នេះ​បាន​ផ្តោត​សំខាន់​លើ​ការងារ​សន្តិសុខ​សុវត្ថិភាព និង​បញ្ហា​ចរាច​រណ៍​។​យើង​ដឹង​ហើយ​ថា ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ គឺ​បងប្អូន​ប្រជាពលរដ្ឋ ភាគច្រើន​បាន​ធ្វើដំណើរ​ចាក​ចេញពី​រាជធានី​ភ្នំពេញ ទៅ​ស្រុកកំណើត​និង​ចាកចេញ​ធ្វើដំណើរ​ទៅ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា ។ ការយកចិត្តទុកដាក់​លើ​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​នេះ ជា​ការងារ​ដ៏​សំខាន់បំផុត​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវ​យក​ទុកដាក់​ពី​ព្រោះថា​ក្រៅ​ពី​បងប្អូន​ដែល​ចាកចេញ​ពី​ភ្នំពេញ ក៏​នៅ​មាន​បងប្អូន​មួយចំនួនទៀត រស់​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​ទាមទារ​ឲ្យមាន​ការយកចិត្តទុកការ​ពារ​សន្តិសុខ​ផង​ដែរ​។ ម្យ៉ាងទៀត ប្រជាពលរដ្ឋ​ដែល​ចាកចេញ​ទៅ​ស្រុកកំណើត​នោះ បាន​បន្សល់ទុក​នូវ​ផ្ទះ​សម្បែង ដែល​ត្រូវតែ​មាន​ការការពារ លើ​បញ្ហា​ចោរកម្ម គាស់​លួច​ផ្ទះ និង​បញ្ហា​អគ្គិភ័យ​ដែល​ត្រូវ​ធ្វើ​ការត្រួតពិនិត្យ តាមដាន ។​

ការងារ​ត្រួតពិនិត្យ​សន្តិសុខ​សណ្តាប់ធ្នាប់ ត្រូវ​ធ្វើឡើង​នៅ​តាម​គោលដៅ​សំខាន់ៗ​ដែល​មាន​មនុស្ស​ប្រមូលផ្តុំ​ច្រើន ដូចជា​នៅ​តាម​ទី​វត្ត​អា​រ៉ា​ម រមណីយដ្ឋាន កន្លែង​កម្សាន្ត ជាដើម ហើយ​កងកម្លាំង​នៅតាម​បណ្តា​ខណ្ឌ​ត្រូវ​ចេញ​ល្បាត​ជាប្រចាំ​។ ចំណែក​បញ្ហា​សម្រួល​ចរាច​រណ៍ ដែល​នៅ​ចំណុច​ទីតាំង​មាន​មនុស្ស​ច្រើន ក៏​មាន​ការកកស្ទះ​ច្រើន​នៅ​តាម​គោលដៅ​និង​ច្រកចេញចូល​រាជធានី​ភ្នំពេញ ទាំង​៥​ច្រក ដូចជា ផ្លូវជាតិ​លេខ​១ លេខ​២ លេខ​៣ លេខ​៤ និង​ផ្លូវជាតិ​លេខ​៥ ដែល​លោក​អភិបាល​បាន​ដាក់បទបញ្ជា​ទៅដល់​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ សមត្ថកិច្ច​ចរាចរណ៍​មូលដ្ឋាន​ផ្ទាល់​ត្រូវតែ​គិតគូរ​ឲ្យបាន​គត់​ម៉ត់ ដើម្បី​សម្រួល​ចរាចរណ៍​ដើម្បី​កុំឲ្យ​មាន​ការកកស្ទះ និង​កាត់បន្ថយ​ជា​អតិបរិមា ដែល​បងប្អូន​ប្រជាពលរដ្ឋ​បាន​សម្រុក​ចេញពី​រាជធានី​ភ្នំពេញ ។

ដោយឡែក​បញ្ហា​សំរាម​ក៏​ត្រូវតែ​មាន​ការយកចិត្ត​ទុកដាក់​ផងដែរ ជាពិសេស​នៅ​រាល់ពេល​ដែល​បញ្ចប់​ពិធីបុណ្យ​ធំៗ​នា​ពេល​កន្លងមក​នោះ បងប្អូន​ប្រជាពលរដ្ឋ​ទទួលបាន​នូវ​ផា​សុកភាព នូវ​ភាពសប្បាយ​រីករាយ សុវត្ថិភាព ដោយសារ​តែ​ការប្រមូល​សំរាម​បានល្អ ធ្វើឲ្យ​ទីក្រុង​ភ្នំពេញ​មានភាព​ស្រស់បំព្រង ហើយ​ក្រោយពី​ពិធីបុណ្យ​បញ្ចប់ ទីក្រុង​របស់​យើង បាន​កាត់បន្ថយ​នូវ​សំរាម ពាសវាល​ពាស​កាល ហើយ​ជាពិសេស​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ទៅ​ដល់​ក្រុមហ៊ុន​ស៊ីន​ទ្រី គណៈបញ្ជាការ​ឯកភាព​ខណ្ឌ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន ត្រូវ​ធ្វើ​ការបែងចែក​វេន​ឲ្យបាន​ត្រឹមត្រូវ ពី​បងប្អូន​អ្នកប្រមូល​សំរាម​ក៏​ត្រូវ​ជួបជុំ​បងប្អូន​របស់​ខ្លួន​នៅ​ស្រុក​កំណើត​ផងដែរ​។​

លោក​បន្តថា ក្រោយពី​បញ្ចប់​បុណ្យចូលឆ្នាំ​សង្ឃឹមថា​រាជធានី​ភ្នំពេញ នឹង​មាន​ភាពស្រស់ស្អាត​ល្អប្រសើរ មាន​សោភ័ណភាព ដូច​ដែល​​​យើង​បាន​ខិតខំ​ត្រៀម​រៀបចំ​ពិធីបុណ្យ​ដើម្បី​ត្រៀម​ទទួល​ទេវតា​ឆ្នាំ​ថ្មី ដោយ​យើង​ឃើញ​ថា​បាន​រៀបចំ​បានល្អ ការតុបតែង​ភ្លើង​ផ្កា​ភ្ញី​បានល្អ​មែនទែន ។ អីចឹង​ទេ យើង​ចង់​ឲ្យ​ភាពល្អប្រសើ​រនេះ​ទទួល​បាន​ដែរ ក្រោយពេល​ពិធី​បុណ្យចូលឆ្នាំ​បានបញ្ចប់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×