Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្រ្ដីជប៉ុន ឡើងកាន់តំណែងបាន១១ថ្ងៃ សភារំសាយចោល រៀបចំបោះឆ្នោតជាថ្មី

spot_img

រាជធានីតូក្យូ ៖ នាយករដ្ឋមន្រ្ដីថ្មីរបស់ជប៉ុន ទើបនឹងឡើងកាន់តំណែងបាន រយៈពេល១១ថ្ងៃ បែរជាសភាត្រូវរំលាយចោល ដើម្បីរៀបចំការបោះឆ្នោតសកលជាថ្មី នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានផ្សាយថា សភាជប៉ុនបានសម្រេចរំសាយចោល នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ដើម្បីត្រៀមរៀបចំបោះឆ្នោតសកល នៅចុងខែតុលានេះ។ ប៉ុន្ដែបើតាមការស្ទង់មតិចុងក្រោយ បានបង្ហាញថា លោក Fumio Kishida នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន ទើបនឹងឡើង កាន់តំណែងបាន រយៈពេល១១ថ្ងៃ នឹងទទួលបានការគាំទ្រច្រើន។ នេះជាសញ្ញាវិជ្ជមាន សម្រាប់លោក Fumio Kishida ក្នុងនាមជាប្រធានបក្សប្រជាធិបតេយ្យសេរី (LDP) និងដៃគូគណបក្សចម្រុះ សម្រាប់ការប្រកួតប្រជែង ក្នុងការបោះឆ្នោតសកល នាពេលថ្ងៃខាងមុខ។

លោក Fumio Kishida នាយករដ្ឋមន្រ្ដីថ្មីរបស់ជប៉ុន បានបញ្ជាក់ថា «ខ្ញុំចង់ប្រើប្រាស់ការបោះឆ្នោត ដើម្បីប្រាប់ដល់ប្រជាជនទាំងអស់ អំពីអ្វីដែលយើងកំពុងព្យាយាមធ្វើ និងអ្វីដែលយើងប្តេជ្ញានឹងធ្វើឲ្យបាន។ ខ្ញុំមានកាលវិភាគដ៏មមាញឹកបំផុត…. ប៉ុន្តែចម្លែកដែរ, ខ្ញុំដូចជាមិនមានអារម្មណ៍ថានឿយហត់ទេ… ខ្ញុំមានអារម្មណ៍ថា បានបំពេញការងារយ៉ាងល្អ បើទោះជាខ្ញុំទើបនឹងបានកាន់តំណែងរយៈពេល១១ថ្ងៃ ហើយត្រូវសភារំសាយក្ដី»។

បើតាមការស្ទង់មតិចុងក្រោយ បានបង្ហាញថា ពលរដ្ឋជប៉ុន ភាគច្រើនចង់បានការដោះស្រាយវិបត្តិកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចជប៉ុនឡើងវិញជាអាទិភាព។ បើតាមលទ្ធផលស្ទង់មតិ គឺយ៉ាងហោចណាស់៤៨% ចង់ឃើញលោក Kishida ដោះស្រាយវិបត្តិកូវីដ-១៩ឲ្យខាងតែបាន ហើយការស្តារសេដ្ឋកិច្ច និងវិបត្តិអ្នកអត់ការងារធ្វើជាដើម។ ក្រៅពីនេះ ពលរដ្ឋជប៉ុន ចង់ឲ្យបង្កើនថវិកាលើវិស័យការពារជាតិ សម្រាប់ទប់ទល់នឹងគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង និងឥទ្ធិពលរបស់ចិន ដែលកំពុងតែកើនឡើងឥតឈប់ឈរ ក៏សុទ្ធតែស្ថិតក្នុងចំណុចអាទិភាពផងដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×