Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គីលេបត្របាក់អគារលំនៅឋាន និងពាណិជ្ជកម្មនៅតៃវ៉ាន់ បាត់បង់ជីវិត និងរបួសជាង១០០នាក់

spot_img

ទីក្រុងតៃប៉ិ ៖ គ្រោះអគ្គិភ័យមួយ បានឆាបឆេះអគារជាលំនៅឋាន និង ពាណិជ្ជកម្ម កម្ពស់១៣ជាន់ បណ្ដាលឲ្យមានអ្នកបាត់បង់ជីវិតយ៉ាងតិច៤៦នាក់ និង៧៩នាក់ផ្សេងទៀត រងរបួស កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅក្នុងទីក្រុងកៅស៊ាង (Kaohsiung) នាភាគខាងត្បូង កោះតៃវ៉ាន់។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីល្ងាច ថ្ងៃទី១៤ ខែតុលា (វេលានៅកម្ពុជា) ដោយដកស្រង់សម្ដីរបស់មន្រ្ដីតៃវ៉ាន់ ថា គ្រោះអគ្គិភ័យ ឆាបឆេះអគារកម្ពស់១៣ជាន់ នាភាគខាងត្បូង កោះតៃវ៉ាន់ នេះ បានស.ម្លាប់មនុស្សយ៉ាងតិច៤៦នាក់។ ដោយឡែកមនុស្សរាប់សិបអ្នកផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល។

នាយកដ្ឋានពន្លត់អគ្គិភ័យតៃវ៉ាន់ បានបញ្ជាក់ថា អគារជាលំនៅឋាន និងពាណិជ្ជកម្ម នៅក្នុងទីក្រុង Kaohsiung ត្រូវបានអគ្គីឆាបឆេះ កាលពីព្រឹកព្រលឹម ថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១។ ភ្លាមៗនោះ នាយកដ្ឋានពន្លត់អគ្គិភ័យ បានបញ្ជូនក្រុមពន្លត់អគ្គិភ័យ ទៅជួយអន្ដរាគមន៍ ដោយបានចំណាយពេលជាច្រើនម៉ោង ដើម្បីពន្លត់ភ្លើងឆេះអគារនោះ។

នាយកដ្ឋានពន្លត់អគ្គិភ័យតៃវ៉ាន់ បានប្រាប់សារព័ត៌មាន BBC ថា គ្រោះអគ្គិភ័យនេះ បានសម្លាប់មនុស្សយ៉ាងតិច៤៦នាក់។ ដោយឡែកមនុស្ស៧៩នាក់ផ្សេងទៀត បានរងរបួស ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយមានអ្នករងរបួសធ្ងន់ ចំនួន១៤នាក់ផងដែរ។

អាជ្ញាធរក្នុងតំបន់ បានព្រមានថា មនុស្សអាចជាប់ នៅផ្នែកលំនៅឋាន នៃអគារនោះ ចន្លោះពីជាន់ទី៧ និងទី១១។ ដោយឡែកអ្នករស់នៅជិតកន្លែងកើតហេតុ បានប្រាប់ដល់បណ្ដាញផ្សព្វផ្សាយ ក្នុងស្រុកថា ពួកគេបានឮសំឡេងផ្ទុះឡើងយ៉ាងខ្លាំង មុនពេលមានគ្រោះអគ្គិភ័យនេះកើតឡើង។
.
អាជ្ញាធរក្នុងតំបន់ បានបន្ថែមថា ផ្នែកខាងក្រោម នៃអគារដែលរងគ្រោះអគ្គិភ័យនោះ ធ្លាប់ជាភោជនីយដ្ឋាន ខារ៉ាអូខេ បារ និង រោងកុន។ ប៉ុន្ដែមានសេចក្ដីរាយការណ៍ថា អាជីវកម្មទាំងនោះ បានឈប់ដំណើរការហើយ។ ចំណែកលំនៅឋាន នៅក្នុងអគារនោះ មានចំនួន១២០ល្វែង ហើយត្រូវគេគិតថា ជាអគារចាស់ថែមទៀតផង។

ទោះជាយ៉ាងណា មន្រ្ដីជំនាញរបស់កោះតៃវ៉ាន់ នៅមិនទាន់បានបញ្ជាក់ អំពីមូលហេតុ នៃគ្រោះអគ្គិភ័យនេះនៅឡើយ ហើយកំពុងស្ថិតក្នុងការស៊ើបអង្កេតលើករណីនេះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×