Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំលោះជះភាពសង្ហា Ly Bear បណ្តើរពិធីការិនី ហង្សមាស សោម ស្រីនាថ រំលេចឈុតបុរាណ

spot_img

ភ្នំពេញ ៖ កំលោះមុខកូនកាត់ Ly Bear បានធ្វើឲ្យគេ ចាប់អារម្មណ៍មួយក្រឺតទៀតនៅពេល សម្ញែងឈុតបុរាណ យ៉ាងស្រស់ស្អាត ជាមួយកញ្ញា សោម ស្រីនាថ ពិធីការិនីកំពុងលេចធ្លោនៅហង្សមាស។ មួយគូនេះពិតជាសមគ្នា ហើយហ្វេនៗភាគច្រើន បានឃើញ រូបភាពនេះសុទ្ធតែបានលើកសរសើរថា ទាក់ទាញ។

បើទោះជា លោក ជាតារាជំនាន់ថ្មីលំដាប់យុវវ័យ ក៏មើលឃើញតារាប្រុសម្នាក់នេះ មិនចោលទម្រង់ឈុតសម្លៀកបំពាក់ខ្មែរបុរាណ នៅតែគិតច្នៃបង្ហាញហ្វេនៗ ក្នុងនាមជាតារាសិល្បៈម្នាក់។ មកទល់ពេលនេះ ការតស៊ូឈ្មុលនៅលើសិល្បៈ របស់លោក Ly Bear ឃើញថា ទទួលបានផលល្អបណ្តើរៗលើ តួនាទីតារាសម្តែង។ លោកទទួលបានឱកាសថត ភាពយន្តជាបន្តបន្ទាប់ ទាំងបញ្ចាំងនៅតាមកញ្ចក់ទូរទស្សន៍ និងនៅតាម ប្រព័ន្ធអនឡាញ។ ម្ល៉ោះហើយមួយប្រាវ កន្លងមកនេះលោកមានគេស្គាល់ ច្រើនហើយ ទទួលបានការងារថ្មីៗ ពីផលិតករផ្តល់ឲ្យ។

សោម ស្រីនាថ ក៏តស៊ូនៅលើ វិស័យសិល្បៈណាស់ដែរ ដោយវិវត្តន៍ខ្លួនពីតារាបង្ហាញម៉ូដ មកជាពិធីការិនី។ តាំងពីក្លាយជាពិធីការិនី ប្រចាំទូរទស្សន៍ហង្សមាសមក ឃើញថានាងលេចធ្លោជាងមុនច្រើន។ ម្នាក់សរសើរថាស្រីនាថពិតជាសំណាង ដែលពុះពារជាមួយសិល្បៈ យូរឆ្នាំឥឡូវទទួលបានលទ្ឋផល ប្រសើរហើយ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

spot_img
×