Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! ក្រោយផ្ទុះ​ល្បី​មាន​ងារ​​ជា​​ឧត្តម​ថ្មីៗ ផ្អើល​​គេ​សួរ​​នាំ​​ព្រាត ពេល​នេះ លោក ហេង ពិទូ​ ចេញ​មក​បញ្ចាក់​ច្បាស់ៗ…

spot_img

ក្រោយមានអ្នកសួរនាំចង់ផ្ទុះឆាត ព្រោះល្បីឮថាត្រូវបានឡើងតំណែងមានមុខងារជាឯកឧត្តម នៅពេលនេះ សម៉ីខ្លួនផ្តាល់តារាចម្រៀងលោក ហេង ពិទូ បានចេញមកបញ្ជាក់ច្បាស់ៗហើយ។

តាមពិតទៅ លោក ហេង ពិទូ ពិតជាមានក្តីរំភើប និងក៏ដូចអស់សំណើចហួសចិត្តនិងខ្លួនឯងជាខ្លាំង នៅពេលលោកបានដឹងថា មានឈ្មោះ ហេង ពិទូ ដូចរូបលោកដែរ ទើបត្រូវបានទទួលតំណែងក្លាយជាឯកឧត្តម កាលពីពេលថ្មីៗនេះ ដែលធ្វើឲ្យបងប្អូនមហាជន និងក៏ដូចមិត្តភក្តិ មានការយល់ច្រឡំថារូបលោក ហើយពួកគេបានឆាតសួរនាំព្រោងព្រាតតែម្តង។

ដោយសារតែឯកឧត្តម ហេង​ពិទូ នោះមិនមែនជារូបលោក ហេតុនេះ លោកក៏បានចេញមកបញ្ជាក់ទៅកាន់បងប្អូនអ្នកសួរនាំ ឲ្យបានដឹងយ៉ាងដូច្នេះថា៖ «អរគុណ សំរាប់ការជូនពរខ្ញុំ តែខ្ញុំចង់ប្រាប់ថា មិនមែនជាខ្ញុំទេ ឈប់យល់ច្រឡំទៀតទៅ»។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ នៅ​ក្នុងព្រះរាជក្រឹត្យរបស់ព្រះករុណាសម្ដេច​ព្រះ​បាទនរោត្តម​សីហមុនី​ បានត្រាស់តែងតាំងឈ្មោះឯកឧត្តម ហេង ពិទូ ឱ្យ​កាន់​តួនាទីជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×