Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរកីឡាថៃ សន្យាជួយពង្រឹងវិស័យកីឡានៅកម្ពុជា និងចែករំលែកបទពិសោធន៍សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម

spot_img

ភ្នំពេញ ៖ បើតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងទេសចរណ៍ បានឲ្យមជ្ឈមណ្ឌលព័ត៌មាន CEN ដឹង នៅថ្ងៃទី១៤ ខែតុលាឆ្នាំ២០២១ នេះថា លោកបណ្ឌិត គង់សាក់ យុដម៉ានី អភិបាលអាជ្ញាធរកីឡាថៃ សន្យាជួយចែករំលែកបទពិសោធន៍ពង្រឹងវិស័យកីឡាដល់កម្ពុជា ជាពិសេសគឺជួយផ្ដល់បទពិសោធន៍សម្រាប់កម្ពុជារៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្នុងជំនួបដើម្បីពង្រឹងចំណងមិត្តភាពកម្ពុជា-ថៃ ជាមួយក្រុមមន្ត្រីអាជ្ញាធរកីឡាថៃ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹងថា រូបលោកបានស្នើសុំទៅដល់ ភាគីថៃជួយចែករំលែកបទពិសោធន៍ និងផ្តល់ការបណ្តុះបណ្តាលជំនាញមួយចំនួន ដើម្បីពង្រឹងសមត្ថភាពផ្នែកកីឡា ទាំងនៅថ្នាក់កណ្តាល និងកម្រិតខ្ពស់ ជាពិសេស ការបណ្តុះបណ្តាលមន្ត្រី គ្រូបង្វឹក កីឡាករ កីឡាការិនី ដើម្បីលើកស្ទួយវិស័យកីឡានៅកម្ពុជាឲ្យកាន់តែរីកចម្រើន និងសម្រាប់រៀបចំព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (32th SEA GAME) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ចំណែក លោកបណ្ឌិត គង់សាក់ យុដម៉ានី អភិបាលអាជ្ញាធរកីឡាថៃ បានថ្លែងថា លោករីករាយក្នុងជួយបណ្តុះបណ្តាលធនធានមនុស្សលើវិស័យកីឡានៅកម្ពុជា និងជួយក្នុងគ្រាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣, ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកីឡានេះតែម្ដង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×