Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្សហ៊្វុនស៊ិនប៉ិច ប្រារព្វព្រះរាជពិធីឧទ្ទិស ព្រះមហាកុសល គម្រប់ខួប៩ឆ្នាំ ថ្វាយព្រះបរមរតនកោដ្ឋ

spot_img

ភ្នំពេញ ៖ គណបក្សហ៊្វុនស៊ិនប៉ិច បានប្រារព្វព្រះរាជពិធីឧទ្ទិសព្រះមហាកុសលគម្រប់ខួប៩ឆ្នាំ ថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជ បិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១ ។ នេះបើតាមការឲ្យដឹងពីលោកញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ។

លោកញឿន រ៉ាដែន បានបន្តថា ព្រះរាជពិធីបុណ្យ បានប្រារព្ធធ្វើនៅទីស្នាក់ការកណ្តាលគណបក្សហ៊្វុនស៊ិនប៉ិច ស្ថិតនៅក្រោមព្រះអធិបតីភាព ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រតនាទេវី ព្រះបុត្រី ជាព្រះតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស ព្រមទាំងឯកឧត្តម លោកជំទាវ សហជីវិន សហជីវិនី ជាថ្នាក់ដឹកនាំ មកពីរាជធានី-ខេត្ត ។

សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានយាងសោយទិវង្គតនៅរដ្ឋធានីប៉េកាំង ប្រទេសចិន កាលពីវេលារំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។ ប្រជាពលរដ្ឋខ្មែរទូទាំងនគរ បានបង្ហាញក្តីវិយោគ ស្រណោះស្រណោកពន់ពេកក្រៃ ចំពោះការបាត់បង់អង្គព្រះមហាក្សត្រ ដែលបានបន្សល់នូវស្នាព្រះហស្ថ ដ៏ច្រើនសម្រាប់ជាតិកម្ពុជា។

ព្រះអង្គ គឺជាតួអង្គ និងជាសាក្សីដ៏សំខាន់មួយក្នុងប្រវត្តិសាស្រ្តខ្មែរសម័យទំនើប ក្រោយពីឡើងសោយរាជ្យនៅឆ្នាំ១៩៤១ ព្រះអង្គបាន តស៊ូទាមទារឯករាជ្យពីបារាំង រហូតបានសម្រេច នៅឆ្នាំ ១៩៥៣។២ឆ្នាំក្រោយមកព្រះអង្គទ្រង់បានដាក់រាជ្យថ្វាយ ព្រះបិតា របស់ទ្រង់គឺព្រះបាទនរោត្តម សុរាម្រិត នៅខែមេសា ឆ្នាំ ១៩៥៥ ដើម្បីបំពេញបេសកកម្មនយោបាយ គឺការ បង្កើត និងដឹកនាំចលនា «សង្គមរាស្រ្តនិយម»។

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ព្រះអង្គបានឡើងគ្រងរាជ្យម្តងទៀត ក៏ប៉ុន្តែ ការគ្រងរាជ្យជាលើកទីពីរនេះ គឺធ្វើឡើងក្នុងក្របខ័ណ្ឌ នៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រទី២ គឺ ព្រះមហាក្សត្រទ្រង់គ្រងរាជ្យ តែមិនកាន់អំណាច។ សោយរាជ្យបានរយៈពេល ១១ឆ្នាំព្រះអង្គក៏បានប្រកាសដាក់ពាក្យសារជាថ្មីម្តងទៀត នៅថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០០៤ ទៅឲ្យព្រះបាទនរោត្តមសីហមុនី៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×