Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រុស ខួច ចេញមុខរិះគន់ចំៗ លើភាពអសកម្មការអភិវឌ្ឍន៍ផ្លូវ ក្នុងខេត្តកំណើតខ្លួន

spot_img

ភ្នំពេញ ៖ តារាសម្តែងដែលកំពុងមានទីផ្សារខ្ពស់ ប្រុស ខួច បានចេញមុខរិះគំចំៗ ទៅលើភាពអសកម្មនៃការអភិវឌ្ឍន៍ផ្លូវមួយចំនួនក្នុងខេត្តរតនគិរី ដែលជាស្រុកកំណើតរបស់លោក។

យ៉ាងណាការចេញមុខរិះគន់នាពេលនេះ ត្រូវបានលោកចាត់ទុកថា លោកគ្រាន់តែចង់ឲ្យផ្លូវក្នុងខេត្តកំណើតរបស់ខ្លួន មានភាពល្អប្រសើរដូចបណ្តាលខេត្តមួយចំនួនទៀតប៉ុណ្ណោះ ខណៈពេលក៏សុំទោសចំពោះថ្នាក់ដឹកនាំខេត្តផងដែរ។

តាមសំណេរដែលបានបង្ហោះតាមគណនេយ្យហ្វេសប៊ុក ប្រុសខួច បានលើកឡើងថា ខេត្តរបស់ខ្ញុំគឺជាខេត្តមួយដែលរក្សានូវ ទ្រង់ទ្រាយដើមបានល្អជាងគេ ក្នុងចំណោមខេត្តទាំងអស់ ៤ ៥ទៅ៦ឆ្នាំហើយដែលទៅលេង. គឺដដែល.មិនផ្លាស់ប្ដូរ. ជាពិសេសគឺផ្លូវតែម្ដង។

លោកបញ្ជាក់ថា ខ្ញុំសុំទោសដែលនិយាយបែបនេះ ខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននៅ រតនគិរី នឹងយល់ពីបំណងរបស់ខ្ញុំ គឺខ្ញុំចង់ឃើញខេត្តរបស់ខ្ញុំ មានផ្លូវស្អាតៗដូចខេត្តគេដែរ ហើយខ្ញុំក៏សុំទោសដល់ថ្នាក់ដឹកនាំខេត្តផង។

យ៉ាងណាតាមរយៈអ្វីដែលតារារូបនេះ បានសសេរបង្ហោះខាងលើនេះ គេឃើញមានមហាជន ជាពិសេសអ្នកគាំទ្របានចូលរួមគាំទ្រនូវការលើឡើងនេះ។

អរគុណបងប្រុស ខ្ញុំគាំទ្របងខ្លាំងបំផុត ដែលបងជាសិល្បករមួយរូប ហើយហ៊ានពោលពាក្យបែបនេះ។ នេះជាការលើកឡើងពីម្ចាស់គណនេយ្យមួយរូប ដែលបានចូលទៅខំមិនពីក្រោម។
ដោយឡែកអ្នកខ្លះទៀតបានខំមិនលើកឡើងថា ហេតុផលដែលខ្ញុំគាំទ្រខ្លាំង គឺធ្វើបានដូចអាយដល ត្រឹមមានមនសិការខ្លះដើម្បីប្រយោជន៍ទូទៅ ក៏ស្រឡាញ់ពេញចិត្តណាស់ហើយ។ ពិតមែនហើយបងមិនថាមនុស្ស ឬអ្វីទេ គឺតែងតែចង់ឲមានការវិវត្ដ ពីមួយដំណាក់កាលទៅមួយដំណាក់កាល គឺចង់ឲទទួលបានលទ្ធផលដ៏ល្អមួយ ដែលបានរំពឹងទុក៕
រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×