Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តោះ! ស្តាប់លោកជំទាវ ហុ៊ន សុីណាត លើករឿង​អភិជន​​សម័យ​ទំនើប ដើរ​ផឹកសុី​​ដាច់​​យប់​ បើក​ឡាន​បុក​ទ្រូង​ផ្លូវ ហើយ​ដក​ស្លាក​​លេខ​ឡាន​​ចេញ ប្រហែល​ចង់​ចូល…

spot_img

បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គម ប្រាកដណាស់បានដឹងហើយ ចំពោះព័ត៌មានដ៏កក្រើក កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ញា.ក់សា.ច់មួយ​ដោយអ្នកនាង ដេត ម៉ាលីណា បានបើករថយន្ត​ Rolls Royce បានបើកបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្តាលឲ្យខ្ទេចផ្នែកខាងមុខរថយន្តយ៉ាងដំណំតែម្តង។

ប៉ុន្តែ អ្វីដែលមហាជនមានការហួសចិត្តនោះ គឺបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង ភ្លាមៗនោះ គេក៏បានឃើញបុរស២នាក់ដែលប្រហែលជាកូនចៅអ្នកនាង ដេត ម៉ាលីណា បានប្រញាប់ប្រញាល់ដោះស្លាកលេខចេញ ដើម្បីកុំឲ្យអ្នកកាសែតថតស្គាល់ថាជាឡានរបស់ ដេត ម៉ាលីណា ព្រោះខ្លាចអាម៉ាស់មុខ។

តែយ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះ ស្រាប់តែនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ លោកជំទាវ​ហ៊ុន សុីណាត ព្រោះហួសចិត្តខ្លាំងពេក ខណៈលោកជំទាវមកលេងកំពូលពេជ្រអន្លុងភ្ញៀវ ក្នុងទឹកដីខេត្តតាកែវ ក៏បាន Live បញ្ចេញប្រតិកម្មដាក់ឲ្យកប់ៗបែបនេះថា៖ «អឺ..!​ ចង់ដេកគុកហើយមើលទៅ ពីណាគេចង់ដេកគុកវ៉ី អាអ្នកបកស្លាកលេខឡានហី!? ប៉ាកាច់.កអី ជិះបុក ចាំបាច់ឲ្យកូនចៅដកស្លាកលេខឡានវ៉ី​គេគ្រាន់តែស្កេនឃើញបាត់ហើយ ផឹកដាច់យប់កណ្តាលអាធ្រាត្រ ម៉ោង២អ្ហេស! ខ្លួនឯងបុក ចាំបាច់ឲ្យកូនចៅទៅដកទៅអីវ៉ី អភិជនសម័យបច្ចេកវិទ្យាទំនើប ផឹកដាច់យប់បុកទ្រូងផ្លូវ អាណិតទ្រូវផ្លូវកំពុងដេកលក់ស្រួលផង… បុកទ្រូងផ្លូវបែកពោងហើយ លាក់ការណ៍ទៀត ឯងឆ្ងល់..!​​ ហីកាលមុន​ឌួង ឆាយ និយាយ អត់ជឿទេ គ្មានអ្នកណាជឿម៉ារៀល ដល់ពេលដឹងអុីចឹង ទើបអាណិត ឌួង ឆាយ… »។

ជាមួយគ្នានោះផងដែរ លោកជំទាវ ក៏បានឲ្យអ្នកកាសែត ពេល Live លើកក្រោយ ថតឲ្យឃើញមុខអាអ្នកដកស្លាកលេខ ក្រោយពេលបង្កគ្រោះថ្នាក់ផង ដើម្បីលោកជំទាវយកមក Live ឲ្យមហាជនឃើញមុខច្បាស់ ហើយចាំមើលអាណាហ៊ានចេញមុខប្តឹង ឲ្យមកប្តឹងលោកជំទាវមក យីហុី​ហួសចិត្តហ្មង។ បន្ថែមលើនេះទៀត លោកជំទាវក៏សម្តែងការហួសចិត្តថា រឿងបញ្ហាសង្គម ច្បាប់ទម្លាប់វិញ ពុំសូវមានអ្នកចូលមើលទេ តែបើអារឿងជេរគ្នា Live លែងលះគ្នាអុីចឹងៗអី មើលចោរហ្មាយមើលហើយ មើលឡើងពេញទឹកពេញដីហ្មង!!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×