Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្រ្ដីអូស្រ្ដាលី បានសម្រេចចិត្តទៅចូលរួមប្រជុំកំពូល ស្ដីពីអាកាសធាតុ ក្រោយសម្ពាធពិភពលោក

spot_img

រាជធានីកង់បេរ៉ា ៖ នៅទីបំផុត នាយករដ្ឋមន្រ្ដីអូស្រ្ដាលី បានសម្រេចចិត្តទៅចូលកិច្ចប្រជុំកំពូល ស្ដីពីការប្រែប្រួលអាកាសធាតុ (COP26) នៅខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុង Glasgow ស្កុតឡែនដ៍ ចក្រភពអង់គ្លេស ក្រោយទទួលរងសម្ពាធពីពិភពលោក។

បើតាមសារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ថា លោក Scott Morrison នាយករដ្ឋមន្រ្ដីអូស្រ្ដាលី បានថ្លែងថា ឥឡូវនេះ លោកបានសម្រេចចិត្ត ថានឹងទៅចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ ស្ដីពីអាកាសធាតុ ក្រោយពេលមានការស្ទាក់ស្ទើរក្នុង អស់រយៈពេលជាច្រើនសប្តាហ៍កន្លងមក ។

បណ្ដាមេដឹកនាំពិភពលោក នឹងជួប្រជុំគ្នា នៅក្នុងទីក្រុង Glasgow នៅខែក្រោយ ដើម្បីចរចាលើកិច្ចព្រមព្រៀងថ្មី សម្រាប់លើកកម្ពស់ ពីសីតុណ្ហភាពរបស់ពិភលោក ដែលកំពុងតែកើនកម្ដៅ។ នាយករដ្ឋមន្រ្ដីអូស្រ្ដាលី បានរងការរិះគន់ ពីពិភពលោក ខណៈកាលពីខែមុន លោកបានបង្ហាញជំហរថា លោកនឹងធ្វើពហិការកិច្ចប្រជុំនេះ។

លោក Morrison បានថ្លែងទៅកាន់ក្រុមអ្នករាយការណ៍ព័ត៌មាន នៅថ្ងៃសុក្រ ទី១៥ ខែតុលា ថា «ខ្ញុំបានបញ្ជាក់ ពីការទៅចូលរួមកកិច្ចប្រជុំកំពូល នៅទីក្រុង Glasgow ដោយសារខ្ញុំកំពុងតែសម្លឹងមើលទៅលើការចូលរួមប្រជុំនោះ។ កិច្ចប្រជុំនោះ ក៏ជាព្រឹត្ដិការណ៍ដ៏សំខាន់មួយផងដែរ»។
អូស្រ្ដាលី ជាប្រទេសផលិតធ្យូងថ្ម និងឧស្ម័នដ៏ធំមួយ ស្ថិតក្រោមសម្ពាធ ក្នុងការប្តេជ្ញាចិត្ត ចំពោះសកម្មភាពអាកាសធាតុ។ គោលនយោបាយអាកាសធាតុ និង ការកាត់បន្ថយការបំភាយឧស្ម័ននេះ ស្ថិតក្នុងចំណាត់ថ្នាក់ដ៏អាក្រក់បំផុត នៅក្នុង OECD ៕ រក្សាសិទ្ធិដោយ ៖ សារាយ SN

spot_img
×