Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សា.ហាវណាស់! ជួលពស់វែក មក​ឲ្យ​ចឹ.ក​ស.ម្លាប់​ប្រពន្ធ និង​ប្រមូល​យក​គ្រឿង​អលង្កការ ទៅ​រៀប​ការ​ស្រី​ថ្មី

spot_img

បុរសជនជាតិឥណ្ឌាម្នាក់ ត្រូវបានចោទប្រកាន់ពីបទមនុស្សឃា.ត ស.ម្លាប់ប្រពន្ធដោយចេតនា ដោយបានជួលយកពស់វែកមួយក្បាល មកឲ្យខាំប្រពន្ធ ហើយធ្វើឱ្យមើលទៅដូចជាគ្រោះថ្នាក់អុីចឹង ហើយបន្ទាប់មក រូបគេក៏បានប្រមូលយកគ្រឿងអលង្ការ ទៅរៀបការជាមួយស្រី្តថ្មី។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ P. Sooraj អាយុ ៣២ ឆ្នាំ មកពីស្រុក កូឡាម រដ្ឋ កឺរ៉ាឡា ប្រទេសឥណ្ឌា ត្រូវបានផ្តន្ទាតោស ពីបទរៀបចំ និងធ្វើឃា.តកម្មទៅលើប្រពន្ធរបស់ខ្លួន​ ដោយមានជំនួយពីពស់ពិស។

ព្រះរាជអាជ្ញាបានបង្ហាញថា នៅក្នុងខែមីនា និងឧសភាឆ្នាំមុន Sooraj បានប្រើពស់វែកដែលជួលពីអ្នកចិញ្ចឹមក្នុងស្រុក ដើម្បីស.ម្លាប់ប្រពន្ធរបស់ខ្លួនឈ្មោះ Uthra។ ក្នុងកំឡុងពេលប៉ុនប៉ងដំបូង ដែលត្រូវបានធ្វើឡើងនៅក្នុងផ្ទះរបស់ពួកគេ ជាមួយកូនអាយុ១ឆ្នាំ នាង Uthra ត្រូវបានពស់ចឹកមួយដង ប៉ុន្តែនាងបានរួចជីវិត។

បន្ទាប់មក នៅថ្ងៃទី៦ ខែឧសភា ឆ្នាំមុន ខណៈពេលដែលនាងកំពុងជាសះស្បើយពីពស់ចឹកដំបូង Uthra បានទទួលរងនូវការពស់ចឹកមួយលើកទៀត​ដែលលើកនេះបង្ហាញថានាងស្លា.ប់គួរឲ្យអាសូរ។ ក្រុមអ្នកស៊ើបអង្កេតបានអះអាងថា លោក P. Sooraj គឺជាអ្នកដែលបាននាំពស់វែកមកខាំប្រពន្ធរបស់គាត់ ក្នុងឱកាសទាំងពីរនោះ។ ពួកគេបានរៀបចំភស្តុតាងដែលបង្ហាញថា បុរសវ័យ ៣២ ឆ្នាំរូបនេះ បានស្រាវជ្រាវពីវិធីពស់ចឹក នៅលើអ៊ីនធឺណិតអស់ជាច្រើនខែ មុនពេលទាក់ទងអ្នកចិញ្ចឹមពស់ និងរៀនពីវិធីសុវត្ថិភាពជៀសផុតគ្រោះថ្នាក់ពីពស់ចឹក។

ប៉ូលីសបានតាមដានអ្នកចិញ្ចឹមពស់ ដែលបានសារភាពថា បានបង្ហាត់ Sooraj ឲ្យចេះដោះស្រាយជាមួយពស់វែក​និងថែមទាំងផ្តល់វិធីដល់រូបគេ ក្នុងការព្យាយាមស.ម្លាប់ប្រពន្ធចំនួន២លើកផងដែរ។

សម្រាប់ការប៉ុនប៉ងស.ម្លាប់ប្រពន្ធបានសម្រេចលើកទី២ Sooraj បាននិយាយថា រូបគេបានលាយថ្នាំងងុយដេកនៅក្នុងភេសជ្ជៈរបស់ Uthra ហើយបន្ទាប់មក បានព្រលែងពស់វែក ទៅលើនាង និងថែមទាំងបង្កឲ្យវាចឹកនាងចំនួន២ដងទៀតផង។ លុះព្រឹកឡើង Sooraj បានធ្វើពុតជាភ្ញាក់ផ្អើល បន្ទាប់រកឃើញសព Uthra។

បើទោះដោយសារខ្វះសាក្សី និងភស្តុតាងយ៉ាងណាក៏ដោយ ក៏ព្រះរាជអាជ្ញា បានខិតខំធ្វើរឿងនេះប្រកបដោយភាពយុត្តិធម៌ជូនស្រ្តីរងគ្រោះ ដោយពឹងផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ និងបច្ចេកទេស ដើម្បីបញ្ជាក់ ពីកំហុសរបស់ Sooraj ដោយធ្វើការពិសោធន៍ជាមួយពស់ ដើម្បីបង្ហាញពីភាពខុសគ្នារវាងស្នាមខាំធម្មជាតិ និងបង្ក។ ភស្តុតាងជាច្រើនត្រូវបានប្រមូលដោយមានជំនួយពីអ្នកជំនាញខាងសត្វពស់ អ្នកជំនាញកោសល្យវិច្ច័យមន្ត្រីព្រៃឈើ និងអ្នកចិញ្ចឹមពស់វែក។ ហើយនៅទីបំផុត Sooraj ក៏បានសារភាពថាខ្លួនពិតជាបានធ្វើរឿងនេះពិតប្រាកដមែន។

លើសពីនេះ ក្នុងអំឡុងពេលស៊ើបអង្កេត ក្រុមស៊ើបអង្កេតពិសេស ក៏បានរកឃើញថា Sooraj មានគម្រោងរៀបការជាមួយនារីម្នាក់ទៀត ហើយកំពុងព្យាយាមយកគ្រឿងអលង្ការរបស់ Uthra ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម​ហុង

spot_img
×