Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចពិជ័យសេនា ទៀ បាញ់ ៖ ជំងឺកូវីដ១៩ នៅតែបន្តប្រឈមក្នុងភាពមិនប្រាកដប្រជា និងកាន់តែកាចសាហាវ

spot_img

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ជំងឺកូវីដ១៩ ឈានមកដល់ត្រីមាសទី៣ នៃឆ្នាំ២០២១នេះ នៅតែបន្តប្រឈមក្នុងភាពមិនប្រាកដប្រជា ដោយសារហានិភ័យនៃរលកការបំម្លែងថ្មីៗ នៃមេរោគកូវីដ១៩ ដែលមានសភាពការណ៍កាន់តែកាចសាហាវ និងបន្តរំខានដល់សកម្មភាពសង្គមសេដ្ឋកិច្ចទូទៅ។

ដោយសម្តេចបានលើកឡើងថា ប្រការនេះ កម្ពុជាយល់ឃើញថាប្រទេសទាំងអស់ ត្រូវបន្តប្រឹងប្រែង និងរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចគោលដៅដ៏ចម្បងមួយ ដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយ ជៀសវាងឲ្យបានក្នុងការប្រយុទ្ធប្រឆាំងជំងឹកូវីដ១៩ ធ្វើជារបៀបវីរៈនយោបាយ និងបម្រើដល់នយោ បាយរបស់ខ្លួន។ ហើយកម្ពុជាបន្តចូល រួមយ៉ាងសកម្មតាមលទ្ធភាពរបស់ខ្លួនជាមួយនឹងបណ្តាប្រទេសទាំងអស់ ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩នេះ ដើម្បីនាំសកលលោកវិលទៅរកភាពសុខដុមរមនាឡើងវិញ។

ការបញ្ជាក់នេះ នៅក្នុងជំនួបសន្ទនាជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី Dato Seri Hishamudin Bin Tun Hussein រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី តាមរយៈប្រព័ន្ធទូរគមនាគមន៍ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ក្នុងវិស័យការពារជាតិ។

ទាក់ទងនឹងជំងឺកូវីដ- ១៩ រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីបញ្ជាក់ថា ជំងឺកូវីដ-១៩ សុទ្ធតែជាមេរោគមើលមិនឃើញ ដូច្នេះគឺពិតជាការលំបាកបំផុត ដែលបានពុះពាល់ទាំងម៉ាឡេស៊ី ទាំងកម្ពុជា និងពិភពលោក។ វិបត្តិនេះ ក៏ជាឱកាសមួយដែលធ្វើឲ្យយើងត្រូវខិតខំប្រឹងប្រែងថែមទៀត ដើម្បីជំរុញទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់ខ្លាំងក្លាឡើងដើម្បីដោះស្រាយបញ្ហាទាំង អស់នេះ។

រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីបានមានប្រសាសន៍ថា បច្ចុប្បន្នប្រទេសម៉ាឡើស៊ី មានគោលនយោបាយ ដោយបានចាប់ផ្តើមបើកការធ្វើដំណើរឆ្លងព្រំដែនរដ្ឋផ្ទៃក្នុងរបស់ម៉ាឡេស៊ី បន្ទាប់ មកបើកឲ្យប្រជាជនចេញទៅបរទេស នៅសប្តាហ៍ក្រោយបើកឲ្យសាលាដំណើរការ និងបើកនៅថ្នាក់សកលវិទ្យាល័យ និងឧត្តមសិក្សាឡើងវិញ។ ចំពោះវិស័យសេដ្ឋកិច្ចក៏បានបើកដំណើរការជាបណ្តើរៗជាច្រើនហើយដែរដែលយើងសង្កេត ឃើញថា តួរលេខឆ្លងនៅម៉ាឡេស៊ីធ្លាក់ ចុះ ដែលពីមុន ក្នុង១ថ្ងៃមានរហូតដល់ជាង ២ម៉ឺននាក់ ហើយឥឡូវធ្លាក់មកនៅ ៦ពាន់ និង៧ពាន់នាក់ ដែលជាឱកាសឈានទៅបើកដំណើរការឡើងវិញ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×