Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កម្មករ​ម្នាក់​ស្លាប់ ពេល​រថយន្ត​ច្នៃ​២​គ្រឿង រអិល​កង់​លើ​ទូកដ កៀប​ជាប់​ចំ​កណ្តាល​

spot_img

​​ខេត្ត​ក្រចេះ​ ៖ កម្មករ​ម្នាក់​បាន​ស្លាប់​ដោយ​ត្រូវ​កៀប​ជាប់​ចំ​កណ្តាល​ជាមួយនឹង​រថយន្ត​ច្នៃ​ដឹក​ដំឡូង​និង​ពោត​២​គ្រឿង នៅលើ​ដ​ចម្លង ខណៈ​ដែល​ជនរងគ្រោះ​បាន​ឈរ​នៅ​កណ្តាល​រថយន្ត​ទាំងពី​គ្រឿង ហើយ​រថយន្ត​មួយ​គ្រឿង​បាន​រអិល​កង់​បុក​កៀប​ជាប់​នៅពេល​ទូកដ​បាន​បើក​ឆ្លងទន្លេ​បុក​ដល់​មាត់ច្រាំង នៅ​ថ្ងៃ​ទី​៨ មេសា នៅលើ​ទូកដ​ចម្លង​មួយកន្លែង ឆ្លង​ពី​ឃុំ​ពង្រ ស្រុក​ឆ្លូង ទៅ​ឃុំ​កោះ​ស៊ុយ ស្រុក​ព្រែក​ប្រសព្វ​។​

​នគរបាល​ឲ្យដឹងថា រថយន្ត​ច្នៃ​២​គ្រឿង​មួយ​គ្រឿង​ដឹង​ពោត​និង​មួយ​គ្រឿង​ទៀត​ដឹក​ដំឡូង បាន​ឆ្លង​ដ​ពី​ឃុំ​កោះ​ស៊ុយ មក​ឃុំព្រង ដោយ​រថយន្ត​ទាំង​២​គ្រឿង​បាន​ចត​មុខ ក្រោយ​ទន្ទឹមគ្នា​នៅ​លើ​ទូក​។ ហើយ​នៅពេល​ទូក​បាន​មក​ដល់​ច្រាំង និង​បាន​បុក​ច្រាំង​ខ្លាំង ក៏​រអិល​រថយន្ត​ទាំង​ពីរ​គ្រឿង បុក​កៀប​បុរស​ជា​កម្មករ​ម្នាក់ នៅ​ឈរ​កណ្តាល​រថយន្ត​ទាំង​២ បណ្តាលឲ្យ​ស្លាប់​។

​នគរបាល​ស្រុក​ឆ្លូង​បានឲ្យដឹង​ទៀត​ថា ភ្លាមៗ​បុរស​ជា​កម្មករ​រងគ្រោះ ត្រូវបាន​ពលរដ្ឋ​នាំ គ្នា​គាស់​ចាប់ទាញ​ចេញ​បម្រុង​នាំមក​សង្គ្រោះ​តែ​មិន​អាច​ជួយ​ទាន់​នោះទេ​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×