Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិកសភាអង់គ្លេសម្នាក់ បាត់បង់ជីវិត ក្រោយជនដៃដល់ចា.ក់ជាច្រើនកាំបិត

spot_img

រាជធានីឡុងដ៍ ៖ សមាជិកសភាអង់គ្លេសម្នាក់ មកពីបក្សអភិរក្ស ត្រូវបានជនដៃដល់ចា.ក់ជាច្រើនកាំបិត ហើយបានស្លា.ប់ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

បើតាមសារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ថា លោក David Amess អាយុ៦៩ឆ្នាំ ជាតំណាងរាស្រ្ដអង់គ្លេស បានស្លា.ប់ ក្រោយពេលជនដៃដល់ចា.ក់ជាច្រើនកាំបិត នៅក្នុងអំឡុងពេលជួបប្រជុំជាមួយនឹងអ្នកបោះឆ្នោតរបស់គាត់ នៅព្រះវិហារមួយ នាភាគខាងកើត ប្រទេសអង់គ្លេស។ ដោយឡែក បុរសម្នាក់ អាយុ២៥ឆ្នាំ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងអំពើហិង្សានេះ។

សារព័ត៌មានអង់គ្លេស the Sky News កាលពីថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១ បានរាយការណ៍ថា សមាជិកសភាអភិរក្សអង់គ្លេសលោក លោក David Ames ត្រូវបានគេចា.ក់ជាច្រើនកាំបិត នៅក្នុងការប្រជុំមណ្ឌលបោះឆ្នោតមួយ។

ដោយឡែក បុគ្គលិកនៅក្នុងការិយាល័យរបស់លោក បានបញ្ជាក់ពីហេតុការណ៍នេះ ហើយប៉ូលិស បាននិយាយថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន។ របាយការណ៍នោះ បានបន្ថែមថា បុរសម្នាក់បានដើរចូលទៅក្នុងវិហារ Belfairs Methodist Church ក្នុងទីក្រុង Essex ហើយបានដកអា.វុធវា.យប្រ.ហារលោក កាលពីរសៀល ថ្ងៃសុក្រ ទី១៥ ខែតុលា ។

លោក Ames ត្រូវបានព្យាបាល ហើយក្រោយមកបានស្លា.ប់ ដោយសារការរងរបួសធ្ងន់ធ្ងរពេក ទើបក្រុមគ្រូពេទ្យ មិនអាចជួយសង្គ្រោះបាន៕រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×