Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំផ្ទុះគ្រាប់បែកក្នុងវិហារអ៊ិស្លាម នៅអាហ្វហ្គានីស្ថាន ស្លា.ប់ និងរបួសជិត៨០នាក់

spot_img

រដ្ឋធានីកាប៊ូល ៖ ក្រុមបំផ្ទុះគ្រាប់បែកអត្ដ.ឃាត ចំនួន៤នាក់ បានបើកការវា.យប្រ.ហារទៅលើអ្នកគោរពបូជាព្រះ បណ្ដាលឲ្យមានមនុស្ស យ៉ាងតិច៣២នាក់ បាត់បង់ជីវិត និង ៤២នាក់ផ្សេងទៀត រងរបួស កាលពីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នៅក្នុងវិហារអ៊ិស្លាម Bibi Fatima និកាយស៊ីអា (Shia) ស្ថិតក្នុងទីក្រុងកាន់ដាហារ (Kandahar) នាភាគខាងត្បូង ប្រទេសអាហ្វហ្គានីស្ថាន។

សារព័ត៌មាន Al Jajazeera បានចេញផ្សាយ កាលពីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ថា បើតាមមន្រ្ដីសុខាភិបាលសាធារណៈខេត្ត បានបញ្ជាក់ថា ការបំ.ផ្ទុះគ្រាប់បែកអត្ដ.ឃាត នៅក្នុងវិហារអ៊ិស្លាមនិកាយស៊ីអា នាភាគខាងត្បូង ទីក្រុងកាន់ដាហារ បានស.ម្លាប់មនុស្សយ៉ាងតិច៣២នាក់ និង ៤៥នាក់ផ្សេងទៀត រងរបួស។ ហេតុការណ៍នេះ បានកើតឡើង កាលពីរសៀល ថ្ងៃសុក្រ ទី១៥ ខែតុលា នៅក្នុងវិហារ Bibi Fatima ជាវិហារអ៊ិស្លាមដ៏ធំបំផុត សម្រាប់អ្នកគោរពបូជានិកាយស៊ីអា ស្ថិតក្នុងទីក្រុងកាន់ដាហារ។

លោក Sayed Khosti អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ នៃរបបតាលីបង់ បានសរសេរ នៅលើបណ្ដាញសង្គមធ្វីធើរថា «យើងពិតជាមានការសោកស្តាយខ្លាំងណាស់ ក្រោយពេលបានទទួលដំណឹងមកថា មានការបំ.ផ្ទុះគ្រាប់បែកអត្ដ.ឃាតមួយ បានកើតឡើង នៅក្នុងវិហារអ៊ិស្លាម ជាភាតរភាពស៊ីអា នៅក្នុងស្រុកទី១ នៃទីក្រុងកាន់ដាហារ ដែលបណ្ដាលឲ្យជនរួមជាតិរបស់យើងមួយចំនួន ស្លា.ប់ និងរងរបួសជាច្រើននាក់»។

លោក Sayed Khosti អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានបន្ថែមថា ភ្លាមៗនោះ កម្លាំងពិសេសរបស់តាលីបង់ បានទៅដល់ទីនោះ ដើម្បីកំណត់ពីលក្ខណៈ នៃឧបទ្ទវហេតុនេះ និងនាំជនល្មើសមកកាត់ទោស។

បើតាមសាក្សីម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា គាត់បានឮការបំផ្ទុះ ចំនួន៣លើក គឺទី១-ឮសំឡេងបំផ្ទុះនៅមាត់ទ្វារធំ នៃព្រះវិហារ ទី២-ឮសំឡេងបំ.ផ្ទុះ នៅខាងត្បូងវិហារ និងទី៣-ឮសំឡេងបំ.ផ្ទុះ នៅកន្លែងដែលមានអ្នកអធិដ្ឋានកំពុងធ្វើពិធី។ ចំណែកការវា.យប្រ.ហារទៅលើវិហារនេះ បានធ្វើឡើង ដោយក្រុមបំ.ផ្ទុះគ្រាប់បែកចំនួន៤នាក់។

សាក្សី បានបន្ដថា អ្នកបំផ្ទុះគ្រាប់បែកអត្ដ.ឃាត២នាក់ បានវា.យប្រ.ហារ នៅខ្លោងទ្វារសន្ដិសុខ និង២នាក់ផ្សេងទៀត បានរត់ចូលទៅបំ.ផ្ទុះគ្រាប់បែក នៅខាងក្នុងព្រះវិហារ និង វា.យប្រ.ហារទៅលើអ្នកគោរពបូជាព្រះ ខណៈមានអ្នកចូលរួមចំនួន៥០០នាក់ កាលពីថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ មិនទាន់មានក្រុមណាមួយ ចេញមុខមកអះអាងទទួលខុសត្រូវនោះឡើយ។ ប៉ុន្ដែការវា.យប្រ.ហារ កាលពីសប្ដាហ៍មុន បានបណ្ដាលឲ្យមនុស្សស្លា.ប់ និង របួស ជាង១០០នាក់ នៅក្នុងវិហារអ៊ិស្លាមនិយកាយស៊ីអា ស្ថិតនៅភាគខាងជើង ខេត្ត Kundus ត្រូវបានក្រុមរដ្ឋអ៊ិស្លាម ស្ថិតក្នុងខេត្ដ Khorasan ហៅកាត់ ISKP (ISIS-K) បានចេញមុខ អះអាងទទួលខុសត្រូវ៕រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×