Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដេត ម៉ាលីណា សួរថា មនុស្សស្រី​​ចេះ​ផឹក សុទ្ធ​តែ​ថោក​​មែន ដេក​តែ​នៅផ្ទះ អត់​​ពេល​សូម្បី​​​ជា​មួយ​​មិត្ត​ភក្តិ​សោះ? នៅដាច់​យប់​ដល់​ម៉ោង២ តើ​ដឹង​គេ​នៅ​ផឹក​ដែរ…!!

spot_img

ដូចដែលប្រិយមិត្តបានដឹងរួចហើយ ចំពោះព័ត៌មានដ៏កក្រើក ទាក់ទងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ញា.ក់សា.ច់មួយ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ​ដែលបង្កឡើងដោយរថយន្ត​ Rolls Royce បានបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី បណ្តាលឲ្យខ្ទេចផ្នែកខាងមុខរថយន្តយ៉ាងដំណំតែម្តង។ ហើយរថយន្តស៊េរីទំនើបនេះផងដែរ​ត្រូវបានគេដឹងថាជារបស់អ្នកនាង ដេត ម៉ាលីណា យ៉ាងច្បាស់ ដោយមានស្លាកលេខ កម្ពុជា-MR.IDOL។

ប៉ុន្តែ ដោយឃើញថា រឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍នេះ បានធ្វើឲ្យមហាជនរិះគន់ធ្ងន់ៗ និងក៏ដូចដាក់បន្ទុកជាន់ពន្លិចលើខ្លួនខ្លាំងពេក អត់ទ្រាំពុំបាន អ្នកនាង ដេត ម៉ាលីណា នៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ បានចេញមុខឡាយរៀបរាប់ទាក់ទងករណីនេះ ដោយបានអះអាងថា រូបនាងមិនមែនជាអ្នកបើកទេ គឺបងប្រុសរបស់នាង ជាបើកបង្កគ្រោះថ្នាក់នេះប៉ុណ្ណោះ ហើយនាងក៏បានដោះស្រាយបញ្ហានេះតាមផ្លូវច្បាប់រួចហើយផងដែរ។

ដោយឡែក មុនចូលសាច់រឿងផឹកសុីដាច់យប់ ដេត ម៉ាលីណា បាននិយាយទាំងស្ថានភាពហាក់មិនទាន់ស្រួលខ្លួន រាងនៅរូ៉យៗ.ក ធ្ងន់ៗក្នុងក្បាលនៅឡើយ ព្រលះទៅកាន់មនុស្សម្នាក់ថា «ស្អប់អាមនុស្សចរិកឆ្កែ រឿងអត់ពិត ថាគេហ្នឹងសាហាយស្មន់គ្នា ហើយថាគេជិះឡានដេញបុកពួកម៉ាកខ្ញុំ… បើខ្ញុំមាន ក៏គ្មានទើសអ្នកណាដែរ ព្រោះឥឡូវ single ស្រាប់ហើយៗ បើចង់យកខ្វះអី អ្នកញ៉ែម៉ាគគោក តែចង់នៅម្នាក់ឯងស្រួលជាង ព្រោះឆ្អែតហើយ ជួបមនុស្សប្រុសអាក្រក់…. សុំទោសមិនមែននិយាយទាំងអស់ទេ»។

ត្រឡប់មក រឿងសំខាន់ផឹកស៊ីដាច់យប់វិញ ដេត ម៉ាលីណា ក៏សូមសួរទៅកាន់មហាជនថា មនុស្សស្រី និងមនុស្សប្រុស ចេះផឹកហ្នឹង សុទ្ធតែថោកមែន? តើបងប្អូនអត់ដែលមានកម្មវិធីបងប្អូន មិត្តភក្តិទេអី? តើអត់ដែលផឹកជិតទល់ៗភ្លឺ? ឲ្យតែឃើញគ្នាមេម៉ាយ ដឹងតែទាន់ពន្លិច ហើយគេនៅដល់ម៉ោង២ហ្នឹង តើមានដឹងគេនៅផឹកអត់ ជូនកាលគេនៅនិយាយរឿងពីនេះពីនោះក៏ថាបាន។ ដោយឡែក ឆ្លើយតបនិងមិតសួរថា ដើរផឹកដាច់យប់អត់គិតពីកូនៗ ដេត ម៉ាលីណា ក៏បាន «ជម្រាប» ឲ្យដឹងបែបនេះថា គេចេះដឹងហើយ កូនគេ គេស្រឡាញ់ខ្លាំងណាស់ មុននិងគេធ្វើអ្វីមួយសម្រាប់ខ្លួនឯង គឺគេមានម៉ែដោះ គេមានម្តាយបង្កើតរបស់គេជួយមើលថែរួចហើយ មិនបាច់ចាំខ្វល់ពីជីវិតគេច្រើនពេក គិតតែរឿងខ្លួនឯងឲ្យល្អទៅ មនុស្សខ្លះអត់ចេះផឹក តែចរិកអន់ជាងចេះផឹកទៀត ហើយបើមិនឲ្យផឹក ឈប់ឲ្យគេផលិតស្រាបៀរទៅ….៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×