Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចង់​ថើប​ពស់​! មានអី ពស់​សុំ​ថើ​បមុន​! (Video inside)

spot_img

​អ្នកទេសចរ​ចិន​ម្នាក់ ចង់​ថើប​ពស់ថ្លាន់ ប៉ុន្តែ​ត្រូវ​ពស់ថ្លាន់បក​មក​ខាំ​ច្រមុះ​គាត់​វិញ​យ៉ាង​លឿន ដែល​​ធ្វើឲ្យ​គាត់​ស្រែក​យ៉ាង​ខ្លាំង ទំនង​ជា​ឈឺចាប់​ខ្លាំង​។​

​រឿងហេតុ ដែល​ចង់​ថើប​ពស់ តែ​ត្រូវ​ពស់​ថើប​វិញ​នេះ កើតឡើង​នៅក្នុង​ខេត្ត​ភូ​កេត (Phuket) ប្រទេស​ថៃ ទោះយ៉ាងណា វា​មិនគំរាម​កំហែង​​​​ដល់​ជីវិត​ស្ត្រី​ទេសច​រវ័យ ២៩​ឆ្នាំនោះឡើយ ដោយសារតែ​​ពស់ថ្លាន់​ជា​សត្វ​គ្មាន​ពិស​។​

​ក្រោយពេល​ត្រូវ​ពស់​ខាំ នាង​ត្រូវបាន​គេ​នាំ​យក​ទៅ​កាន់​មន្ទីរពេទ្យ​។ បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​កាសែត​ថៃ Bangkok Post បាន​ឲ្យ​ដឹងថា អ្នកទេសចរ​រូបនោះ​​ទទួលបាន​សំណង​ជា​ប្រាប់ ១៣៥.០០០​បាត (​ជាង ៤.៣០០​ដុល្លា​អា​មេ​រិច​)​៕ សុភ័ក្ត្រ

 

spot_img
×