Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យឆាបឆេះ មន្ទីរសម្រាកព្យាបាលមេត្រូ២ គ្រូពេទ្យនិងអ្នកជំងឺ រត់ចែកជើងគ្នាព្រាត

spot_img

ភ្នំពេញ ៖ ឆ្លងបណ្ដាញចរន្តម៉ាស៊ីនត្រជាក់ បណ្ដាលឲ្យឆាបឆេះ មន្ទីរសម្រាកព្យាបាលមេត្រូ២ បង្កឲ្យមានការភ្ញាក់ដល់ក្រុមគ្រូពេទ្យ និងអ្នកជម្ងឺរភ័យស្លន់ស្លោរត់ចែកជើងគ្នាព្រាត។

ហេតុការណ៍អគ្គិភ័យបង្កឲ្យមានការភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង១៥នាទីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ សមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ទៅជួយអន្តរាគមន៍បាញ់ទឹកទប់ស្កាត់ ឲ្យរលត់ជាស្ថាពរទៅវិញ នៅវេលាម៉ោង១២និង៥០នាទីថ្ងៃខែដដែល។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលបង្កឲ្យមានអគ្គិភ័យឆាបឆេះខាងលើនេះ គឺបណ្តាលមកពីឆ្លងចរន្តបណ្តាញម៉ាស៊ីនត្រជាក់ ក្នុងបន្ទប់សម្រាកព្យាបាលមេត្រូ២ ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះខាងលើនេះ ពុំបណ្តាលមានអ្នករងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារៈរបស់មន្ទីរសម្រាកព្យាបាលមេត្រូ២ មួយចំនួនប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×