Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាលការពារព្រំដែន បង្រ្កាបមុខសញ្ញា នាំពលករចេញដោយមិនស្របច្បាប់ ដើម្បីឆ្លងដែនចូលក្នុងទឹកដីថៃ

spot_img

បាត់ដំបង ៖ យោងតាមការចង្អុលបង្ហាញរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងការណែនាំបន្ថែមរបស់ឯកឧត្តម ឧត្តមសេនីយ៍ត្រី ស្នងការរងទទួលផែនព្រំដែន កម្លាំងនគរបាលការពារព្រំដែន រួមជាមួយកម្លាំងយោធា សហការជាមួយ ទាហានឈុតខ្មៅថៃកងរយ បានបង្រ្កាបមុខសញ្ញានាំពលករចេញដោយមិនស្របច្បាប់ដើម្បីឆ្លងដែនចូលក្នុងទឹកដីថៃ។

ព្រឹកថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៧និង០០នាទី លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរៈ៨១៩ និងលោកវរសេនីយ៍ត្រី លី ឡង់ដែន មេបញ្ជាការរង ដឹកនាំកម្លាំងនគរបាល រួមជាមួយកម្លាំងយោធា សហការជាមួយ ទាហានឈុតខ្មៅថៃកងរយលេខ523 ធ្វើការទប់ស្កាត់ពលករលួចឆ្លងដែន ដោយមិនស្របច្បាប់ ចូលក្នុងទឹកដីថៃ នៅចំណុចចន្លោះបង្គោលសីមាលេខ53និង54 ភូមិសាស្រ្តភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ឃាត់ខ្លួនពលករចំនួន៥៧នាក់ (ស្រី២៣នាក់ .ក្មេង៥នាក់ .ក្មេងស្រី២នាក់) ក្រោយពីសួរនាំ បានកំណត់មុខសញ្ញាសង្ស័យមេខ្យល់ ចំនួន១នាក់ ក្នុងចំណោមពលករចំនួន៥៧នាក់ មានឈ្មោះ ឈន ត្រាន់ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅ ភូមិបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

កម្លាំងនគរបាលការពារព្រំដែន បានធ្វើកំណត់ហេតុ ប្រគល់ពលករចំនួន៥៧នាក់ ទៅឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង អនុវត្តតាមនីតិវិធីច្បាប់បន្ត នៅចំណុចផ្ទះសំណាក់ឈូកពេជ្រ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង និងនៅចំណុចផ្ទះសំណាក់ណាចា៎ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ឃាត់ខ្លួនពលករប្រុសស្រីសរុបចំនួន១៣០នាក់ (ស្រី៥២នាក់ ក្មេង១៣នាក់ ក្មេងស្រី៩នាក់) ។ បច្ចុប្បន្នកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំរៀង កំពុងអនុវត្តទៅតាមនីតិវិធីច្បាប់បន្ត៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×