Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លោចចិត្ត! លក្ខខណ្ឌដ៏កម្រ ធ្វើ​​ឲ្យ​​សម្រស់​​ក្មេង​ស្រី​​អាយុ ១៦ ឆ្នាំ ប្រែ​​ក្លាយ​​ជា​​យាយ​​ចាស់ ស្ទើរ​មិន​គួរ​ឲ្យជឿ​… (វីដេអូ)

spot_img

ក្មេងស្រីជនជាតិហ្វីលីពីនម្នាក់ អាយុទើបតែ ១៦ ឆ្នាំ ទេ ប៉ុន្តែ គ្រប់គ្នានឹងស្ទើរមិនជឿ ដោយគ្រាន់តែឃើញតាមរយៈមុខមាត់របស់នាង ដែលប្រៀបដូចស្រ្តីវ័យចំណាស់អុីចឹង ដោយសារតែនាងទទួលរងពីជំងឺដ៏កម្រមួយត្រូវបានគេហៅថា ប្រូហ្សេរីយ៉ា (progeria)។

ក្នុងរយៈពេលតែពីរឆ្នាំប៉ុណ្ណោះ នាង Raizel Calago បានផ្លាស់ប្តូរពីក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ ទៅជាស្ត្រីដែលមានវ័យចំណាស់ ដែលធ្វើឲ្យមនុស្សជាច្រើនតែងច្រឡំហៅថាយាយ។ យុវតីវ័យជំទង់ហ្វីលីពីនរូបនេះ បាននិយាយថា នាងចាប់ផ្តើមកត់សំគាល់ឃើញស្នាមជ្រួញនៅលើស្បែករបស់នាងប៉ុន្មានថ្ងៃ បន្ទាប់ពីមានកន្ទួលរមាស់ពេញរាងកាយរបស់នាង។ ហើយស្នាមកន្ទួលក្រហមនោះ សូម្បីធ្វើឲ្យឈឺចាប់ និងរាលដាលនៅពេលប៉ះ ហើយនៅពេលនាងទៅពិនិត្យ នាងត្រូវបានគេប្រាប់ថា កន្ទួលទាំងនោះ កឺបណ្តាលមកពីសត្វល្អិត។ នាងត្រូវបានគេផ្តល់ថ្នាំ ប៉ុន្តែវាហាក់មិនបានជួយព្យាបាលអ្វីនោះឡើយ ហើយមិនយូរប៉ុន្មាននាងចាប់ផ្តើមកត់សម្គាល់ពីការផ្លាស់ប្តូររូបរាងរបស់នាងតែម្តង។ ឥឡូវនេះ វាពិបាកនឹងជឿថានាងទើបតែមានអាយុ ១៦ ឆ្នាំ…

ម្តាយរបស់ Raizel អ្នកស្រ្តី Joela អាយុ ៣៦ ឆ្នាំ បាននិយាយថា៖ «នាងស្រស់ស្អាតតាំងនៅក្មេងម្ល៉េះ ប៉ុន្តែ ឥឡូវនេះ មុខរបស់នាង គឺឃ្លាតឆ្ងាយពីសម្រស់ដែលអាចនិយាយបានថាដល់ទៅ ៤ ដង នៃអាយុរបស់នាង»។

ពិតមែនហើយ ចាប់តាំងពីរូបរាងរបស់នាងបានផ្លាស់ប្តូរបែបនេះ Raizel នាងពិតជាមានការខ្មាសអៀនខ្លាំងណាស់ ក្នុងការដើរលេងជាមួយមិត្តភក្តិដូចកាលពីមុន។ នាងកម្រចេញទៅខាងក្រៅណាាស់ ហើយប្រសិនចេញ ក៏ត្រូវតែពាក់ម៉ាស់បិទមុខជានិច្ច ព្រោះនាងខ្មាសអៀនចំពោះរូបរាងរបស់នាង។ អ្វីដែលនាងចង់បាន គឺអ្វីៗអាចត្រលប់ទៅដូចអ្វី ដែលសម្រស់របស់នាងគេមានកាលពីពីរបីឆ្នាំមុន។

Raizel បានប្រាប់ GMA Network ថា “ពួកគេសួរខ្ញុំថាហេតុអ្វីបានជាមុខខ្ញុំចាស់ទៅអុីចឹង? ខ្ញុំមិនឆ្លើយសំណួររបស់ពួកគេទេ ព្រោះខ្ញុំក៏មិនដឹងថាមានអ្វីកើតឡើងដែរ។ ខ្ញុំតែងតែអធិស្ឋានថា ខ្ញុំនឹងប្រសើរឡើង ហើយស្បែកចាស់ និងរូបរាងរបស់ខ្ញុំ នឹងត្រលប់មកវិញ ដើម្បីអាចនៅជាមួយមិត្តភក្តិខ្ញុំម្តងទៀត។ តែពេលនេះ ខ្ញុំមិនអាចបានទេ ព្រោះខ្ញុំខ្មាសគេណាស់”។

ថ្មីៗនេះ Raizel ត្រូវបានគេបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ដ៏មានប្រជាប្រិយ “ Kapuso Mo, Jessica Soho” ហើយក្រុមផលិត ក៏បាននាំនាងទៅជួបគ្រូពេទ្យឯកទេសខាងរោគ endocrinologist។ លោកវេជ្ជបណ្ឌិត James Young បានការធ្វើរោគវិនិច្ឆ័យដំបូង គឺប្រូសេស្តេរ៉ូ ហើយស្ថានភាពដ៏កម្រដែលមិនគួរឱ្យជឿនេះ បណ្តាលឱ្យស្បែកជ្រីវជ្រួញ ឬចាស់ទៅតាមអាយុ និងការលូតលាស់ក្រិន និងបង្កើនហានិភ័យនៃការគាំងបេះដូងខ្សោយបេះដូង និងដាច់សរសៃឈាមខួរក្បាលផងដែរ។

តែគួរឲ្យសោកស្តាយ គ្រូពេទ្យបាននិយាយថា ជំងឺផ្លាស់ប្តូររាងកាយបណ្តាលមកពីប្រូហ្សេរីយ៉ា បែបនេះ ប្រហែលមិនអាចត្រឡប់មកសភាពដើមវិញបានទេ។ តែទោះយ៉ាងណា គ្រូពេទ្យទាំងអស់អាចធ្វើបាននៅពេលនេះ គឺធ្វើឲ្យអស់ពីសមត្ថភាពរបស់ពួកគេ ដើម្បីការពារបញ្ហាសរសៃឈាមបេះដូងដែលបានបង្ហាញ និងព្យាបាលជំងឺពុកឆ្អឹង និងបញ្ហាសន្លាក់ដែលជាផលប៉ះពាល់ទូទៅបំផុតពី៤របស់ប្រូហ្សេរីយ៉ា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×