Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថត selfie ដោយ​ចៃដន្យ ក៏​ប្រមាញ់​បាន​ទង្វើ​ថោកទាប​របស់​បុរស​ម្នាក់​ (Video inside)

spot_img

​​ហេតុការណ៍​កើតឡើង​ក្នុង​ពិធីបុណ្យ​មួយ​ដែល​មនុស្ស​មួយចំនួន​កំពុង​រាំរែក ។ នារី​សក់​ពណ៌​ត្នោត​ម្នាក់ ដៃ​ម្ខាង​កាន់​កែវ​ទឹក និង​ដៃ​ម្ខាង​ទៀត​ដង selfie ដើម្បី​ថត ស្រាប់តែ​ផ្តិត​បាន​”​កាយវិការ​ចម្លែក​” របស់​បុរស​ម្នាក់​នៅក្បែរនោះ ។ បុរស​ម្នាក់​បាន​ចូល​មក​កៀក​នាង​ពី​ខាងក្រោយ ហើយ​ពុំ​បាន​ចាប់អារម្មណ៍​ថា​នាង​កំពុង​ថត​ឃ្លីប ទើប​បុរស​ចម្លែក​ម្នាក់នេះ បាន​ទម្លាក់​របស់​ចម្លែក​ដែល​គេ​សង្ស័យថា ជា​ថ្នាំ​ទៅ​ក្នុង​កែវ​ភេសជ្ជៈ​របស់​នាង ។​

​ឃ្លីប​នេះ​ត្រូវ​បាន​បង្ហោះ​លើ​គណនី​ឈ្មោះ Jaeda Sky ដែល​មិត្តស្រី​រួម​ថត​ឃ្លី​បជា​មួយ​នាង​ជា​អ្នក​បង្ហោះ ហើយ​សរសេរថា ពិតជា​យល់​ន័យ​បាន​ថា ហេតុ​អ្វី​បុរស​ម្នាក់​ស្លៀកពាក់​ស្អាតបាត​បែរ​ជា​លេងល្បែង គួរ​ឲ្យ​ខ្ពើមរអើម​បែបនេះ ។ មិត្ត​នារី​ទាំងឡាយ​ចូរ​ប្រយ័ត្ន​កែវ​របស់ខ្លួន​ណា​! ។​

Jaeda Sky ក៏​បាន​បញ្ជាក់បន្ថែម​ថា មិត្តស្រី​របស់​នាង​បានដឹងថា មាន​គេ​ដាក់​ថ្នាំ​នៅ​ក្នុង​កែវ​របស់ខ្លួន ហេតុ​នេះ​ពុំមាន​បញ្ហា​អ្វី​ទេ ។ តាមរយៈ​ឃ្លីប​នេះ​ធ្វើឲ្យ​មនុស្ស​ជាច្រើន​បានទ​ស្ស​នា​ពិតជា​មាន​ការភ័យខ្លាច ។ មនុស្ស​ម្នាក់ Comment ថា ៖ កែវ​យើង​កាន់​នៅ​ដៃ​របស់​យើង​សោះ​ក៏​ពុំ​មាន​សុវត្ថិភាព​ដែរ ៕​ ចន្ទ្រា

 

spot_img
×