Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់ចរាចរណ៍ ២៨៩ថ្ងៃ ៖ ស្លា.ប់ ១១១៩នាក់ និងរបួសជាង ២៧៨២នាក់

spot_img

ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងប្រាប់ CEN នៅល្ងាចថ្ងៃទី១៦ ខែតុលា នេះថា រយៈពេល ២៨៩ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើង ២០១៣លើក បណ្តាលឲ្យមនុស្សស្លា.ប់បាត់បង់ជីវិតចំនួន ១១១៩នាក់ និងរបួសចំនួន ២៧៨២នាក់ ក្នុងនោះធ្ងន់ចំនួន ១៦៧៩នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានកើតឡើងចំនួន ៤លើក ស្លា.ប់ ៤នាក់ និងងរបួសចំនួន ៤នាក់ ក្នុងនោះធ្ងន់ចំនួន ៣នាក់ និងស្រាល ១នាក់។ គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ព្រៃវែង។

អ្នកនាំពាក្យបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ២៨៩ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ១៧២៨២៩គ្រឿង ក្នុងនោះម៉ូតូចំនួន ១៣០០៥១គ្រឿង និងរថយន្តចំនួន ៤២៧៧៨គ្រឿង ក្នុងនោះរថយន្តតូច ៣៣៧១៦គ្រឿង និងធំ ៩០៦២គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img