Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តព្រះសីហនុ ត្រៀមទទួលភ្ញៀវទេសចរ អន្តរជាតិ នាចុងឆ្នាំ ២០២១នេះ

spot_img

ខេត្តព្រះសីហនុ ៖ ការបើកដំណើរការ និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អាស៊ាននាពេលខាងមុខ រដ្ឋបាលខេត្ត បាននិងកំពុងយកចិត្តទុកដាក់អំពីបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ អនាម័យបរិស្ថាន ការស្នាក់នៅ ជាពិសេសអំពីបញ្ហាសុខភាព ព្រោះ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩មិនទាន់បាន ធូរស្រាលមួយរយភាគរយនៅឡើយ។

ជាមួយគ្នានេះ មន្ទីរទេសចរណ៍ខេត្ត បានជំរុញផ្សព្វផ្សាយ អំពីវិធានការសុវត្ថិភាព នីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា ដល់អាជីវករប្រតិបត្តិករប្រកបអាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ទូទាំងក្រុងព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ខេត្តព្រះសីហនុបច្ចុប្បន្ន កំពុងមានការអភិវឌ្ឍជាខ្លាំង ហើយដំណើរការបើកទទួលភ្ញៀវទេសចរឡើងវិញ ទាមទារឲ្យម្ចាស់អាជីវកម្មប្រតិបត្តិករវិស័យ ឯកជនទាំងអស់ ត្រូវចូលរួមជាមួយនឹងរដ្ឋ ដើម្បីឲ្យដំណើរការអភិវឌ្ឍន៍ខេត្តប្រកបទៅដោយរលូន។

ឯកឧត្តម បញ្ជាក់ថា ដើម្បីទទួលភ្ញៀវ បើកដំណើរការ និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អាស៊ាននាពេលខាងមុខនេះ រដ្ឋបាលខេត្ត បាននិងកំពុងយកចិត្តទុកដាក់អំពីបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ អនាម័យបរិស្ថាន ការស្នាក់នៅ ជាពិសេសអំពីបញ្ហាសុខភាពព្រោះ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ មិនទាន់បាន ធូរស្រាលមួយរយភាគរយនៅឡើយ។

ឯកឧត្តម បានអំពាវនាសូមឱ្យបងប្អូនប្រតិបត្តិករទាំងអស់នៅទូទាំងក្រុងព្រះសីហនុ ត្រូវអនុវត្ត វិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ហើយត្រូវពិនិត្យតាមដាន អំពីសុខុមាលភាព ភ្ញៀវចូលស្នាក់នៅហូបចុក នឹងត្រូវពិនិត្យមើល កាតចាក់វ៉ាក់សាំង ចំនួនពីរលើក ឬដូសជំរុញរួចរាល់។

គួរបញ្ជាក់ថា បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹះស្នា បានឱ្យដឹងថា នៅបំណាច់ចុងឆ្នាំ ២០២១ នេះ រាជរដ្ឋាភិបាល នឹងបើកដំណើរការទទួលភ្ញៀវទេសចរក្នុងស្រុក អាស៊ាន អឺរ៉ុប នឹងទទួលភ្ញៀវព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អាស៊ានទូទាំងប្រទេស ដែលប្រារព្ធធ្វើនៅខេត្តព្រះសីហនុ ដែល ទាមទារឱ្យអាជីវករប្រតិបត្តិករប្រកបអាជីវកម្ម ដូចជា៖ ផ្ទះសំណាក់សណ្ឋាគារ អាហារដ្ឋាន ភោជនីយដ្ឋាន និងអាជីវកម្មផ្សេងៗ ត្រូវចូលរួមយ៉ាងយកចិត្តទុកដាក់អំពីសុវត្ថិភាព សេវាកម្មទេសចរណ៍ ក្នុងការទទួលភ្ញៀវមក ហូបចុក ស្នាក់នៅលំហែកំសាន្ត ប្រកបដោយគុណភាព និងអនាម័យ។ ហើយប្រតិបត្តិករទាំងអស់ត្រូវអនុវត្តវិធានការ សុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ កូវីដ១៩ ដើម្បីការបើកដំណើរការអាជីវកម្មរបស់យើង នឹងទទួលបានជោគជ័យ៕ រក្សាសិទ្ធិដោយ ៖ CEN

spot_img
×