Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលកោះហៅបុរសម្នាក់ ដែលបានផុសជេរប្រមាថមើលងាយសមត្ថកិច្ច​ ក្រោយពេលបើកបរល្មើសនឹងច្បាប់ចរណ៍

spot_img

ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ​ សេង​ ដានី​ ដែលបានផុសជេរប្រមាថមើលងាយសមត្ថកិច្ច​ ត្រូវបានសមត្ថកិច្ចកោះហៅ​ ចូលខ្លួនមកបំភ្លឺ​ និងសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួន បន្ទាប់ពីឈ្មោះ សេង ដានី បានបើកបរល្មើសនឹងច្បាប់ចរណ៍ នៅវេលាម៉ោង ៨ និង ៣០ នាទី ត្រង់ចំណុចសួនវឌ្ឍនៈ ដោយមន្ត្រីនគរបាលចរណ៍ធ្វើការផាកពិន័យទៅតាមច្បាប់ និងបានចេញវិក្កយបត្រផាកពិន័យត្រឹមត្រូវ។



សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះគណនីហ្វេសបុកមួយឈ្មោះថា ដានៅលក់ទូរស័ព្ទគ្រប់ប្រភេទ ដែលបានផុសព័ត៌មានមិនពិតនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ថា «នៅមុខសួនវឌ្ឍនៈ ផ្លូវវេងស្រេង ពួកអាជញ្ជក់ឈាម ខុសពីប្រទេសថៃឆ្ងាយដូចមេឃនិងដី» ដែលមានខ្លឹមសារប្រមាថមើលងាយមកលើមន្ត្រីនរគរបាលដែលជាអ្នកអនុវត្តច្បាប់ ។

តាមពិតជាក់ស្តែងករណីនេះ គឺជាការចាប់ផាកពិន័យបុរសម្នាក់ឈ្មោះ សេង ដានី ដែលបានបើកបរល្មើសនឹងច្បាប់ចរណ៍ នៅវេលាម៉ោង ៨ និង ៣០ នាទី ត្រង់ចំណុចសួនវឌ្ឍនៈ ដោយមន្ត្រីនគរបាលចរណ៍ធ្វើការផាកពិន័យទៅតាមច្បាប់ និងបានចេញវិក្កយបត្រផាកពិន័យត្រឹមត្រូវ។
ប៉ុន្តែនៅថ្ងៃល្ងាចទី១៤ ខែតុលា ឆ្នាំ២០២១ បុរសឈ្មោះ សេង ដានី នេះ បានផុសផ្សាយព័ត៌មានមិនពិត និងជេរប្រមាថមកលើសមត្ថកិច្ច ដែលជាអ្នកអនុវត្តច្បាប់ និងក្នុងគោលបំណងអាក្រក់បង្ខូចកិត្តិយសរបស់សមត្ថកិច្ច ក៏ដូចជាធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ។
រហូតដល់វេលាម៉ោង ២និង០០ល្ងាច ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១​ សមត្ថកិច្ចនៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា​ នៃផែនការងារសន្តិសុខ​ បានកោះហៅឈ្មោះ សេង ដានី ចូលមកមកបភ្លឺ​ ដោយបានទទួលនូវកំហុស និងធ្វើការថតវីដេអូសុំទោសជាសាធារណៈចំពោះប្រជាពលរដ្ឋ ជាពិសេសសមត្ថកិច្ចជាមន្ត្រីអនុវត្តច្បាប់ដើម្បីសុំការលើកលែងទោស​ ៕​ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×